ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្តេចតេជោ«អាទិភាពចម្បងរបស់កម្ពុជាពេលនេះ គឺរួមគ្នាប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីដ-១៩ (កូរ៉ូណា)

នៅមុននេះបន្តិចក្នុងពេលថ្លែងសុន្ទរកថាបិទសន្និបាតសុខាភិបាលលើកទី៤១ នៅសណ្ធាគារសុខា សម្តេចតេជោ ហ៊ុន សែន នាយករដ្ធមន្រ្តីនៃកម្ពុជាបានប្រកាសជាសាធារណៈថា ការងារអាទិភាពសំខាន់ចម្បងបំផុតរបស់កម្ពុជានាពេលនេះ គឺប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ (កូរ៉ូណា)។
លើសពីនេះសម្តេចតេជោថ្លែងថា« យើងគួរតែគោរវប្បធម៌ខ្មែរ ដោយមិនចាំបាច់ចាំដៃទៀត​​​ទេ កុំឲ្យពិបាកលាងដៃនិងទឹកសាប៊ូ ឬអាល់កុល ហើយបើអាចទេ គួរកុំតែម្តង ព្រោះធ្វើដូច្នោះ ដើម្បីការពារអនាម័យផង​​ និងជាឱកាសមួយឲ្យពលរដ្ឋយើងចះអនា​ម័យ ទន្ទឹមគេកំពុងតែ​​ប្រុងប្រយ័ត្នការពារ​​​ជំងឺកូវ៉េត ១៩ផង»។​
សម្តេចបន្ថែមថា បញ្ហាមួយទៀតគួរពិចារណាដែររឿង ប្រើប្រាស់ក្រមារខ្មែរ ព្រោះវាអាចជួយអ្នក​ផលិតក្រមា ហើយ​​អាច​ការ​​​ពារសុខភាពបានជំនួសម៉ាសទៀត​ ។ដូច្នោះ វិធីមួយទៀតគឺឈប់សំពះគ្នាជារឿងល្អដែរ ត្រឹមយកដៃប៉ះគ្នាទល់ៗដៃគ្នាសមដែរ ព្រោះក៏ជាវិធីល្អម្យ៉ាង​ ដែលគួរពិចារណា!។
ការលើកឡើងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីខណៈ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់​​​បិទ​​សន្និ​បាត​បូកសរុបការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់ក្រសួងសុខាភិបាលដែលរៀបចំឡើងនៅរសៀលថ្ងៃ​ទី០៤ ខែមីនា ឆ្នាំ២០២០នេះ ។​​