ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ប្រេសិតថ្មីរបស់អង្គការសហប្រជាជាតិ ធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសស៊ីរី

ប្រេសិតថ្មីរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកស្វែងរកដំណោះស្រាយបញ្ចប់សង្គ្រាមស៊ីវិលនៅប្រទេសស៊ីរី  លោក Geir Pedersen បានធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសស៊ីរី ។

លោក Geir Pedersen បានឲ្យដឹងថា លោកនឹងរៀបចំឲ្យមានកិច្ចចរចារវាងភាគីជម្លោះក្នុងសង្គ្រាមស៊ីវិលនៅស៊ីរីនៅពេលខាងមុខ ការលើកឡើងបែបនេះ ត្រូវបានធ្វើឡើងក្រោយពីប្រេសិតរូបនេះ បានបញ្ចប់ដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃនៅប្រទេសស៊ីរី កាលពីថ្ងៃព្រហស្បតិ៍ ទី១៧ ខែមករា ឆ្នាំ២០១៩នេះ ។

សូមបញ្ជាក់ថា លោក Geir Pedersen គឺជាប្រេសិតពិសេសទី៤ហើយរបស់អង្គការសហប្រជាជាតិ ដែលទទួលបន្ទុករកដំណោះស្រាយបញ្ចប់សង្គ្រាមស៊ីវិលនៅប្រទេសស៊ីរី ហើយប្រេសិតថ្មីនេះ ក៏ត្រូវបានសង្ឃឹមថា នឹងអាចបញ្ចប់សង្គ្រាមនៅស៊ីរីបានតាមរយៈការសម្របសម្រួលឲ្យមានកិច្ចចរចារវាងភាគីជម្លោះនៅស៊ីីរី ។

គិតត្រឹមឆ្នាំ២០១៩នេះ សង្គ្រាមស៊ីវិលនៅប្រទេសស៊ីរី បានឆាបឆេះអស់រយៈពេល៨ឆ្នាំហើយ ហើយសង្គ្រាមនេះនៅមិនទាន់មានសញ្ញាត្រូវបញ្ចប់ឡើយ ដោយសារតែការចរចារកសន្តិភាព ត្រូវទទួលបរាជ័យរាល់លើក ៕