ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

កម្ពុជា-វៀតណាមបាន​​ដំណោះស្រាយហើយដោយឈរលើជម្រើសចំនួន៤

ទំនិញចេញចូល កម្ពុជា វៀតណាម នៅតែធ្វើជាធម្មតា ដោយផ្អែកលើជម្រើសចំនួន ៤ ក្នុងនោះក៍ត្រូវតែមាន លក្ខខណ្ឌ មួយ គឺដូរតៃកុងរថយន្តនៅតំបន់ស ផងដែរ។ សមាគមរោងចក្រកាត់ ដេរកម្ពុជាបានបញ្ជាក់ នៅមុននេះបន្តិចថា ការដោះដូរទំនិញនៅព្រំដែន កម្ពុជា វៀតណាម បាវិត – ម៉ុកបៃ គឺមាន ដំណោះស្រាយហើយ ដោយឈរលើជម្រើស ចំនួន ៤គឺ ៖

១) ដូរតៃកុងរថយន្តនៅតំបន់ស

២) ដូរក្បាលឡានអូសរ៉ឺម៉កសណ្តោង

៣) ដូរកុងតឺន័រ

៤) អនុញ្ញាតិអោយដឹកចូលដល់ផែរស្ងួត (តៃកុងឡានអាចត្រឡប់ចូលប្រទេសខ្លួនវិញដោយមិនជាប់ Quarantine)

សូមបញ្ជាក់ដែរថា កំពង់ផែស្វយ័តក្រុងភ្នំពេញនៅថ្ងៃនេះបានប្រកាសថា កំពង់ផែនៅបន្តការងារអាជីវកម្ម ឬប្រតិបត្តិការជាប្រក្រតី ២៤ម៉ោង/៧ថ្ងែ ដោយពុំមានការផ្អាក ឬបិទសកម្មភាពអាជីវកម្មឡើយ ៕