ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក ម៉េត មាសភក្តីនឹង​​​ផ្តល់រង្វាន់ដល់ប្រជាពលរដ្ឋណាផ្ដល់​ព័ត៌មានពី​​កម្ចាស់សំឡេងផ្សព្វផ្សាយព័ត៌មានក្លែងក្លាយថាអាជ្ញាធរគ្រោងបិទរាជធានីភ្នំពេញ

ភ្នំពេញ៖ លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានច្រានចោលការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយតាមបណ្ដាញសង្គមមួយចំនួន ដែល ប្រឌិតថា អាជ្ញាធរនឹង បិទរាជធានីភ្នំពេញ ដើម្បីបង្ការនិងការពារការរីករាលដាលជំងឺកូវីដ១៩ ។

លោកក៏បានប្រកាសផ្តល់រង្វាន់លើកទឹកចិត្តដល់ ប្រជាពល រដ្ឋរូបណាដែលជួយផ្ដល់ព័ត៌មាន ជាក់លាក់ ដើម្បីឈានទៅរកម្ចាស់សំឡេងនោះយកមកផ្តន្ទាទោសតាមច្បាប់ ។
ប្រតិកម្ម របស់ អ្នកនាំពាក្យ សាលា រាជធានី ភ្នំពេញបានធ្វើឡើងនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ នេះ បន្ទាប់ពី មានការចែកចាយសំឡេងមួយដែល ជនអនាមិក ផ្ញើទៅកាន់អ្នកប្រើប្រាស់បណ្តាញសង្គម ដោយ ប្រាប់ថា អាជ្ញាធរគ្រោងបិទរាជធានី ភ្នំពេញ ដោយសារ សំឡេងនេះត្រូវបានចែកចាយជាបន្ត បន្ទាប់ ។
លោក ម៉េត មាសភក្ដី បានបញ្ជាក់ថា«ព័ត៌មានដែលថា នឹងបិទភ្នំពេញជាព័ត៌មានក្លែងក្លាយសុទ្ធសាធ ។ ដុច្នោះ​​សូម បងប្អូន មេត្តាកុំជឿ និងកុំforward សារសំឡេង នេះ បន្តទៀតនាំឲ្យមានការយល់ច្រឡំ» ។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានអះអាងទៀតថា អាជ្ញាធរកំពុងស្រាវជ្រាវ ស្វែងរកម្ចាស់ សំឡេង ដែលថតជាសារនេះ ដើម្បីចាត់វិធានការ តាមច្បាប់ ។ លោកបានអំពាវ​នាវដល់ប្រជាពលរដ្ឋឱ្យជួយផ្ដល់ព័ត៌មាន ដើម្បីឈានទៅរកម្ចាស់សំឡេងនោះដោយអាជ្ញាធរនឹងមានរង្វាន់លើកទឹកចិត្ត ។

សូមបញ្ជាក់ថាចាប់តាំងពីមានការ ផ្ទុះរីករាលដាល ជំងឺកូវីដ១៩ជនអនាមិកមួយចំនួនបានព្យាយាមផ្សព្វផ្សាយព័ត៌មានក្លែងក្លាយតាមបណ្ដាញសង្គម ដើម្បីបង្កឲ្យមានកា ចលា​ចល និងបង្កឲ្យមានការ ភ័យខ្លាចដល់ប្រជាពលរដ្ឋ ៕

ដោយ៖សំរិត