រដ្ឋសភានឹងកោះប្រជុំជាវិសាមញ្ញនៅថ្ងៃទី៣០មីនាដើម្បីពិនិត្យនិងបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការកែសម្រួលសមាសភាពរាជរដ្ឋាភិបាល
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០នេះ នៅវិមានរដ្ឋសភា។
កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានសម្រេចកោះប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៦ ម្តងទៀត នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ សប្តាហ៍ក្រោយនេះ តាមសំណើរបស់រាជរដ្ឋាភិបាល ដើម្បីពិនិត្យ និងបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការកែសម្រួលសមាសភាពរាជរដ្ឋាភិបាល៕