ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ប៉ូលិសខណ្ឌឫស្សីកែវ ឃាត់ខ្លួន​ជនសង្ស័យ​៥​នាក់​ ពីបទហិង្សាដោយចេតនា

(​ភ្នំពេញ)​៖​ មនុុុុស្ស៥នាក់ត្រូវបានប៉ូលិសខណ្ឌឫស្សីកែវឃាត់ខ្លួន ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​(​វាយ​ជន​រង​គ្រោះ​បណ្តាលឲ្យស្លាប់)​។​ ករណី​នេះបានកើតឡើងនៅថ្ងៃទី២ ខែមករា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​២០​និង​៣០​នាទី​ នៅ​ចំណុច​ក្រុ​ម​៧​ ភូមិ​ឡ​កំបោរ​ សង្កាត់​ស្វាយប៉ាក​ ខណ្ឌឫស្សីកែវ។

​លោក​វរសេនីយ៍ទោ​ គល់​ យី​ អធិការ​នគរបាល​ខណ្ឌ​ឫស្សីកែវបានឱ្យ​ដឹង​ថា ក្រោយកើតហេតុសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ​៥​នាក់​ ទី១-ឈ្ គឹ​ម​ ហួ​ន​ ភេទ​ប្រុស​ អាយុ​៣០​ឆ្នាំ​ ជនជាតិ​ខ្មែរ​ ស្នាក់​នៅ​ការដ្ឋាន​សំណង់​ ក្រុម​៧​ ភូមិ​ឡ​កំបោរ​ សង្កត់​ស្វាយប៉ាក​ មុខរបរ​កម្មករ​សំណង់​ ជន​ដៃដល់​,​ ទី​២-​ឈ្មោះ​ ចេ​វ​ ដា​រា​ ហៅ​ឡុ​ង​ ភេទ​ប្រុស​ អាយុ​៣៤​ឆ្នាំ​ ស្នាក់​នៅ​ ការដ្ឋាន​សំណង់​ក្រុម​៧​ ភូមិ​ឡ​កំបោរ​ សង្កាត់​ស្វាយប៉ាក​ មុខរបរ​កម្មករ​សំណង់​បក្ខពួក​,​ ទី​៣-​ឈ្មោះ​ ខាន់​ សុ​ខុន​ ភេទ​ប្រុស​ អាយុ​២៩​ឆ្នាំ​ ជនជាតិ​ខ្មែ​ ស្នាក់​នៅ​ការដ្ឋាន​សំណង់​ ក្រុម​៧​ ភូមិ​ឡ​កំបោ​ សង្កាត​ស្វាយប៉ាក​ មុខ​បរ​កម្ម​កត​សំង់​បក្ខពួក​,​ ទី​៤-​ឈ្មោះ​ ភ័​ណ្ឌ​ តុល​ ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ​ ជនជាតិ​ខ្មែរ​ ស្នាក់​នៅ​ការដ្ឋាន​សំណង់​ក្រុម​៧​ ភូមិ​ឡ​កំបោរ​ សង្កាត់​ស្វាយប៉ាក​ មុខរបរ​កម្មក​សំណង់​ បក្ខពួក​ និង​ទី​៥-​ឈ្មោះ​ ស្រ៊ី​ វាសនា​ ហៅ​ពៅ​ ភេទ​ប្រុស​ អាយុ​១៩​ឆ្នាំ​ ជនជាតិ​ខ្មរ​ ស្នាក់​នៅ​ការដ្ឋាន​សំណង់​ ក្រុម​៧​ ភួ​មិ​ឡ​កំបោរ​ សង្កាត់​ស្វាយប៉ាក​ មុខរបរ​កម្មករ​សំណង់​ បក្ខពួក​។​

​ជន​រង​គ្រោះ​ឈ្មោះ​ ខុន​ ឃី​ម​ ភេទ​ប្រុស​ អាយុ​៣៤​ឆ្នាំ​ ជនជាតិ​ខ្មែរ​ ស្នាក់​នៅ​ក្រុម​៧​ ភូមិ​ឡ​កំបោរ​ សង្កាត់​ស្វាយប៉ាក​ មុខរបរ​កម្មករ​សំណង់​ (​រង​របួស​បែកក្បាល​បញ្ជូន​ទៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ​។​

​លោក​អធិការ​បន្ត​ថា​មុន​ពេល​កើតហេតុ​ខាង​លើក​ជន​បង្ក​ទាំង​៥​នាក់​ខាងលើ​បបួល​គ្នា​ទិញ​ស្រា​បៀរ​ផឹក​ ហើយ​ឈ្មោះ​ គឹ​ម​ ហួ​ន​ ជា​អ្នក​ទៅ​ទិញ​ក៏​បាន​ទាស់​សំដី​ជាមួយ​ជន​រង​គ្រោះ​នៅ​កន្លែង​ទិញ​ស្រា​ ហើយ​គឹ​ម​ ហួ​ន​ ត្រឡប់​មក​កន្លែង​វិញ​ក៏​នាំ​គា្ន​ទាំ​០៥​នាក់​ទៅ​វាយ​ជន​រង​គ្រោះ​នៅ​កន្លែង​កើតហេតុ​ខាងលើ​ តែ​ម្តង​បណ្តាល​ឲ្យ​ជន​រង​គ្រោះ​រង​របួសធ្ងន់​យក​ទៅ​ព្យា​ល​នៅ​មន្ទីរពេទ្យ​កាល​ម៉ែត្រ​លុះ​ចូល​ថ្ងៃ​២១​ ខែមករា​ ឆ្នាំ​២០១៩​ មន្ទីរពេទ្យ​បាន​ប្រាប់​ក្រុម​គ្រួសារ​ថា​គ្មាន​សង្ឃឹម​ប្រញាប់​ដឹក​ទៅ​ស្រុក​ ទៅ​រៀបចំ​ធ្វើបុណ្យ​លុះដល់​ម៉ោង​៤​និង​៣០​នាទី​ទៀប​ភ្លឺ​ជន​រង​បាន​ស្លាប់​នៅ​ភូមិ​ព្រែក​ប៉ុក​ ឃុំ​ព្រែក​ស្តី​ ស្រុក​កោះធំ​ កណ្តាល​។​

​បច្ចុប្បន្ន​ ជនសង្ស័យ​ទាំង​៥​នាក់​ កំពុងឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ខានខណ្ឌដើម្បី កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដើម្បីចាត់ការបន្ត ៕