ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក វ៉្លាឌឺមៀរ ពូទីន ធ្លាក់ចុះប្រជាប្រិយភាពក្នុងកម្រិតទាបបំផុតនៅដើមឆ្នាំនេះ

 

មជ្ឈមណ្ឌលស្រាជ្រាវយោបល់សាធារណជន Public Opinion Research Centre បានបង្ហាញថា ប្រជាប្រិយភាពរបស់ប្រធានាធិបតីប្រទេសរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បានធ្លាក់ចុះរហូតដល់ ៣៣.៤% នៅដើមឆ្នាំ២០១៩នេះ ដែលជាការធ្លាក់ចុះទាបបំផុតក្នុងរយៈពេល ១៣ឆ្នាំកន្លងមកនេះ ។

ប្រភពដដែលបានបន្តថា ការបាត់បង់ប្រជាប្រិយភាពរបស់ប្រធានាធិបតីរុស្ស៊ីរូបនេះ គឺ ដោយសារប្រជាពលរដ្ឋរុស្ស៊ី មិនពេញចិត្តនឹងការធ្លាក់ចុះនូវប្រាក់ចំណូលប្រចាំថ្ងៃរបស់ប្រជា ពលរដ្ឋ ការបង្កើនអាយុចូលនិវត្តន៍របស់មន្ត្រីរដ្ឋការ និងការដំឡើងតម្លៃពន្ធខ្ពស់ ។

សូមបញ្ជាក់ថា លោក ពូទីន បានទទួលជ័យជំនះសារជាថ្មី កាន់តំណែងជា ប្រធានាធិបតីរុស្ស៊ីក្នុងអាណត្តិទីពីរ ដោយមានការគាំទ្រលើ៦០% កាលពីឆ្នាំ២០១៨ ហើយកាលពីឆ្នាំ២០១៥ កន្លងទៅ ប្រជាប្រិយភាពរបស់លោក ពូទីន បានកើនឡើងខ្លាំងរហូតដល់ ៧១% ខណៈដែល លោក ពូទីន បានរុញច្រានឲ្យតំបន់ គ្រីមៀ ផ្តាច់ខ្លួនពីអ៊ុយក្រែនចូលទៅខាងរុស្ស៊ី ៕