ចំនួនមនុស្សស្លាប់ដោយសារវីរុស Covid-19 នៅជុំវិញពិភពលោក បានកើនឡើងដល់ ១៥៤ ២៥៦ នាក់ហើយ គិតត្រឹមថ្ងៃសៅរ៍ ទី១៨ ខែមេសា ឆ្នាំ២០២០នេះ ខណៈដែលការ ឆ្លងសរុបបានកើនឡើងដល់ចំនួន ២ ២៥០ ៧០៩ ករណី ដែលនេះបើតាមការចុះផ្សាយរបស់ Worldometer ។
គិតត្រឹមថ្ងៃសៅរ៍ដដែលនេះ អ្នកជំងឺ Covid-19 ចំនួន ៥៧២ ១០៥ នាក់បា នជាសះស្បើយពីវីរុសនេះ ស្របពេលដែលការឆ្លងរាលដាល និងការបាត់បង់ ជីវិតមនុស្សនៅតែបន្តកើនឡើងនៅគ្រប់តំបន់ ។
សហរដ្ឋអាមេរិក ជាប្រទេសឈរក្នុងលំដាប់លេខ១នៅ លើពិភពលោក ដែលមានករណីឆ្លង និងការបាត់បង់ជីវិតមនុស្សច្រើនជាងគេ គឺមានមនុស្សឆ្លងសរុបចំនួន ៧១០ ០២១នាក់ និងមនុស្សស្លាប់សរុបចំនួន ៣៧ ១៥៨ នាក់ ហើយបន្ទាប់មក គឺប្រទេសអេស្ប៉ាញ អ៊ីតាលី និងប្រទេសបារាំង ៕