ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

រយៈពេល​២ថ្ងៃ​ អ្នកម៉ូតូកង់បី​ និងម៉ូតូធំ​ សម្រុកទៅដាក់ពាក្យប្រឡងយកបណ្ណ័បេីកបរជាង២៥០០នាក់

(ភ្នំពេញ)​៖​ លោក ឡូវ នីកូវឌ្ឍនា ប្រធានអង្គភាពផ្តល់បណ្ណ័បើកបរ និងសុវត្ថិភាពចរាចរណ៏ផ្លូវគោក នៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងនៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០នេះថា ក្នុងរយៈពេលតែ២ថ្ងៃ​ គឺថ្ងៃចន្ទ​ និង​ថ្ងៃអង្គារ​កន្លងមកនេះ ប្រជាពលរដ្ឋ ដែល​ជាអ្នករត់​ម៉ូតូ​កង់​បី​ និង​ម៉ូតូ​ធំ​​​ បាននាំគ្នាសម្រុកដាក់ពាក្យ​ និង​ប្រឡង​យក​ប័ណ្ណ​បើកបរ​ ជាង២៥០០នាក់​ ខណៈបន្ទប់អាចទទួលបានតែពី១៦០ទៅ១៨០នាក់ប៉ុណ្ណោះ​។

លោក​បន្ត​ថា​ ក្នុងរយៈពេល​២ថ្ងៃ គឺកាលពីថ្ងៃច័ន្ទ និងថ្ងៃអង្គារ ដើមសប្តាហ៍នេះ ​ក្រុមអ្នកម៉ូតូកង់បី​ និងម៉ូតូធំ​ បាន​ប្រឡងយកបណ្ណ័បេីកបរ​ចំនួន២៨០នាក់​ ប្រឡង​ជាប់​១២៤នាក់​ និង​ប្រឡង​ធ្លាក់​ចំនួន១៥៨នាក់​។

លោក ឡូវ នីកូវឌ្ឍនា​ បាន​ឲ្យដឹង​ទៀត​ថា​ ទោះ​បី​ចំនួនអ្នកដាក់ពាក្យប្រឡង​ មានចំនួនច្រេីន​ និង​ការប្រឡងជាក់ស្តែងមានកំណត់ក្តី​ ប៉ុន្តែក្រុមការងារនៅតែបន្តទទួលពាក្យ​ ដេីម្បីរៀបចំការប្រឡងទៅតាមលេខរៀងជាបន្តបន្ទាប់រហូតដល់អស់​។ ​

សម្រាប់​លក្ខខណ្ឌ​ ក្នុងការប្រឡង​បេក្ខជន​ ត្រូវមាន​អត្តសញ្ញាណ​បណ្ណ័​ជនជាតិ​ខ្មែរ​ លិខិត​បញ្ជាក់​កាយ​សម្បទា​ ឬសុខភាព​មួយ​សន្លឹក​ រូបថត​ សខ្មៅ៤x៦ចំនួន៤សន្លឹក​ និង​ត្រូវ​បង់តម្លៃចំនួន៤១០០០រៀល៕