ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ហាងលក់រាយ 7-Eleven របស់ថៃ ដែលជាហាងធំលេខ២ លើពិភពលោក នឹងបើកហាងនៅលើទឹកដីកម្ពុជា

(តូក្យូ)៖ កាលពីម្សិមិញ ក្រុមហ៊ុន ស៊ីភី គ្រុប (CP Group) ដែលជាក្រុមហ៊ុនដ៏ល្បីនៅលើពិភពលោករបស់ថៃ និងជាម្ចាស់ហាងល់រាយ ឈ្មោះ សេវិន អេលេវិន (7-Eleven) បានប្រកាសថា នឹងបើកហាងនៅក្នុងប្រទេសកម្ពុជានៅឆ្នាំក្រោយនេះ។

យោងតាមការផ្សាយរបស់សារព័ត៌មាន នីកេ (Nikkei) របស់ជប៉ុន បានផ្សាយថា ម្ចាស់ក្រុមហ៊ុន ចារើន ភោគផាន គ្រុប (Charoen Pokphan Group) ដែលខ្មែរស្គាល់ថា ស៊ីភី (CP) និងជាម្ចាស់ហាង សេវិន អេលេវិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ផ្តល់សិទ្ធិធ្វើអាជីវកម្មជាមួយក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួននៅកម្ពុជា គឺក្រុមហ៊ុន ស៊ីភី ខេមបូឌា (CP Cambodia) ដើម្បីបើកហាងលក់រាយនេះ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

សារព័ត៌មាន នីកេ បានបន្តទៀតថា ហាង សេវិន អេលេវិន ដំបូងនៅកម្ពុជានឹងបើកនៅក្នុងរាជធានីភ្នំពេញ នាឆ្នាំ២០២១ ដោយមានសិទ្ធិពេញលេញ ក្នុងការប្រើប្រាស់ម៉ាក និងផ្លាកសញ្ញា​​​ សេវិន អេលេវិន ក្នុងនាមជាសាខាចែកចាយក្នុងប្រទេសកម្ពុជា។

សូមបញ្ជាក់ថា ក្រុមហ៊ុន ស៊ីភី ខេមបូឌា ត្រូវបានបង្កើតឡើង នៅក្នុងឆ្នាំ ១៩៨៩ ដើម្បីចាប់ធ្វើអាជីវកម្មក្នុងព្រះ រាជាណាចក្រកម្ពុជា។

ក្នុងឆ្នាំ១៩៨៩ដដែលនេះ ក្រុមហ៊ុនបានបើកហាងលក់រាយដំបូងរបស់ខ្លួន សេវិន អេលេវិន នៅក្នុងប្រទេសថៃ ប៉ុន្តែរហូតដល់បច្ចុប្បន្ននេះ បានក្លាយជាហាងលក់រាយលំដាប់លេខ២ នៅលើពិភព លោក ដែលមានហាងសរុបចំនួន៧០ ៦៧៨៕