ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

រយៈពេលពីរសប្ដាហ៍ដើមខែឧសភា ឆ្នាំ២០២០នេះភ្ញៀវទេសចរ ក្នុងស្រុកបានកើនឡើងបណ្ដើរៗ

ភ្នំពេញ៖  ២សប្ដាហ៍ ដើមខែឧសភា ឆ្នាំ២០២០នេះ មានភ្ញៀវទេសចរ ក្នុងស្រុក បានបន្តកើនឡើងបណ្ដើរៗវិញហើយ ជាក់ស្ដែងភ្ញៀវទេសចរប្រមាណជាង២៥ម៉ឺននាក់បានចេញដើរទស្សនាកម្សាន្ត នៅ ទូទាំងប្រទេស មានការកើនឡើងជិត ៤៧ភាគរយ បើធៀប នឹងពីរសប្តាហ៍ ចុងខែមុន ។

នេះបើតាមការចេញផ្សាយព័ត៌មាន របស់ក្រសួងទេសចរណ៍នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ នេះ បានបញ្ជាក់ថា ចាប់ពី ថ្ងៃទី ៤-១៧ ខែឧសភា ឆ្នាំ ២០២០ ភ្ញៀវទេសចរ ដែលបានធ្វើដំណើរ កម្សាន្ត នៅតាមគោលដៅទេសចរណ៍នានា ទូទាំងប្រទេស បានតកើនឡើង គួរឲ្យកត់សម្គាល់ដោយមាន ចំនួនសរុបប្រមាណ២៥៦.៥៤១ នាក់កើនឡើង៤៦,៧៦ ភាគរយធៀបនឹងពីរសប្តាហ៍នៃចុង ខែមេសាកន្លងទៅ។

លោករដ្ឋមន្ត្រី ថោង ខុន បានមានប្រសាសន៍ថា ចំណោមភ្ញៀវទេសចរ សរុបជាង ២៥ ម៉ឺននាក់ នោះ មានភ្ញៀវជាតិ មានប្រមាណ ២៥៣.២៥៦ នាក់ កើនឡើង៤៦,៦៤ ភាគរយ និងភ្ញៀវបរទេសមានប្រមាណ៤.២៨៥នាក់កើនឡើង ៧,៤៧ ភាគរយ ។

លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ប្រជាពលរដ្ឋ និងទេសចរបរទេស ភាគច្រើនបានធ្វើដំណើរ ទៅកាន់ តំបន់អេកូ ទេសចរណ៍ នាភូមិភាគឦសាន  និងតំបន់ភាគនិរតី តំបន់ឆ្នេរ ពិសេសខេត្ត ព្រះសីហនុ ខេត្តកំពត និងខេត្តកែប ៕