ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

តំបន់ទេសចរណ៍ធម្មជាតិ ទើបរកឃើញនៅព្រៃភ្នំខ្នងផ្សារ នៅស្រុកឱរ៉ាល់ ខេត្កកំពង់ស្ពឺ

ភ្នំពេញ៖ ក្រសួងទេសចរណ៍ នាពេលថ្មីៗនេះ បានបង្ហាញតំបន់ទេសចរណ៍ធម្មជាតិមួយកន្លែង នៅក្នុងស្រុកឪរ៉ាល់ ខេត្ដកំពង់ស្ពឺ ដែលមានឈ្មោះថា ខ្នងផ្សារ ហើយមានសក្តានុពលអាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្ត។

តំបន់ទេសចរណ៍ថ្មីនេះ គឺជាព្រៃភ្នំដ៏ធំមួយ ដែលស្ថិតនៅក្នុងភូមិតាំងបំពង តំបន់រលាក់កង់ជើង ឃុំតាសាល ហើយជាទីតាំងប្រសព្វមុំបី ផ្សាភ្ជាប់ខេត្តចំនួនបី គឺខេត្តកោះកុង កំពុងស្ពឺ និងខេត្ដពោធិ៍សាត់។

តំបន់ខ្នងផ្សារ ជាតំបន់សម្បូរទៅដោយ ព្រៃឈើក្រាស់ ជ្រលងភ្នំខ្ពស់ៗ វាលស្រល់ដ៏ស្រស់ស្អាត និងសម្បូរទៅដោយសត្វព្រៃកម្រជាច្រើនប្រភេទ។

ពយខ្នងផ្សា មានទស្សនាភាពស្រស់ស្អាតនៃរស្មីព្រះអាទិត្យរះ នាព្រឹកព្រលឹម និងមានអាកាសធាតុត្រជាក់  ចំណែកពេលល្ងាចវិញ មានទេសភាពថ្ងៃលិចពីលើខ្នងភ្នំផងដែរ៕