ប្រមុខការទូតរបស់សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស ប្រទេសអូស្ត្រាលី និងកាណាដា បានចេញសេចក្តីថ្លែងការណ៍រួមមួយ នៅថ្ងៃទី២៩ ខែឧសភានេះ បង្ហាញពីក្តីបារម្ភយ៉ាងខ្លាំង ចំពោះសកម្មភាពផ្នែកនយោបាយរបស់ប្រទេសចិនទៅលើទីក្រុងហុងកុង ។ នេះយោងតាមការចុះផ្សាយរបស់ NHK World-Japan ។
សេចក្តីថ្លែងការណ៍រួមរបស់ប្រមុខការទូតនៃប្រទេសទាំង៤ ត្រូវបានធ្វើឡើងក្រោយពីសមាជិកសភាប្រជាជនចិន បានបោះឆ្នោតកាលពីថ្ងៃទី២៨ ខែឧសភានេះ ដោយអនុម័តច្បាប់សន្តិសុខជាតិសម្រាប់ដាក់ឲ្យទីក្រុងហុងកុងអនុវត្តនៅពេលខាងមុខ ក្នុងសម្លេង២៨០០សម្លេងគាំទ្រ ១សម្លេងប្រឆាំង និង៦សម្លេងអនុប្បវាទ ។
ច្បាប់សន្តិសុខជាតិដែលប្រទេសចិននឹងដាក់ឲ្យទីក្រុងហុងកុងអនុវត្តនោះ គឺត្រូវបានចែកពីការហាមឃាត់អំពើអប្បគមន៍ ឬការផ្តាច់ខ្លួន ហាមឃាត់ការជ្រៀតជ្រែក ឬលូកដៃពីប្រទេសដទៃ និងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវនិយម ៕