ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

 លោកស៊ុន​ ចាន់​ថុ​ល​៖​ ព្រមានចំពោះមន្ត្រីស្ថានីយថ្លឹងរថយន្តណា យក​លុយ​ជា​ថ្នូរ​មិន​ថ្លឹង​ទម្ងន់

(​ភ្នំពេញ​)៖​ ស៊ុន ចាន់​ថុ​ល​ ទេស​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ នៅ​ព្រឹក​ថ្ងៃ​ទី​២៨​ ខែមករា​ ឆ្នាំ​២០១៩​នេះ​ បាន​ព្រមាន​ប្រធាន​ស្ថានីយ​ថ្លឹង​រថយន្ត​នានា​ ឲ្យ​ឈប់​យក​លុយ​សូកប៉ាន់​ពី​រថយន្ត​ផ្ទុក​លើស​ទម្ងន់​ ដើម្បី​ជា​ថ្នូរ​មិន​ឲ្យ​រថយន្ត​លើ្ម​ស​ច្បាប់​ឡើង​លើ​ជញ្ជីង​។​

​លោកទេសរដ្ឋមន្ត្រី បាន​មាន​ប្រសាសន៍​ទៀត​ថា​ មន្ត្រី​បម្រើ​ការ​នៅ​តាម​ស្ថានីយ​ថ្លឹង​ជញ្ជីង​ ត្រូវ​ធ្វើការ​ឱ្យ​បាន​ម៉ត់ចត់​ ដោយ​ឲ្យ​ឡាន​ឡើង​ថ្លឹង​ឱ្យ​បាន​ពិតប្រាកដ​ ហើយ​បើ​រក​ឃើញ​ថា​ ផ្ទុក​លើស​ទម្ងន់​ ត្រូវ​តែ​ផាកពិន័យ​ មិន​អាច​ឱ្យ​គេ​ឆ្លងកាត់​ ដោយ​មិន​ថ្លឹង​ ឬ​ថ្លឹង​ហើយ​យក​លុយ​គេ​ឡើយ​។​

​លោក ស៊ុន​ ចាន់​ថុ​ល​ ទេស​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ បាន​ថ្លែង​បែប​នេះ​ ក្រោយ​ពី​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​គម្រោង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​វិញ​ នូវ​កំណាត់​ផ្លូវជាតិ​លេខ​៥​ ត្រង់​ចំណុច​ធ្លា​ម្អម​-​បាត់ដំបង​ និង​សិរី​សោភ័ណ​-​ប៉ោយ​ប៉ែ​ត​ ដែល​ជា​គម្រោង​ ឥណទាន​សម្បទាន​ពី​រដ្ឋាភិបាល​ជប៉ុន​ នៅ​រសៀល​ថ្ងៃ​ទី​២៨​ ខែមករា​ ឆ្នាំ​ ២០១៩​ នៅ​ទីស្តីការ​ក្រ​សួ​សាធារណការ​ និង​ដឹក​ជញ្ជូន​។​

​លោក ស៊ុន​ ចាន់​ថុ​ល​ មាន​ប្រសាសន៍​សង្កត់ធ្ងន់​ថា​ «​រឿង​ជញ្ជីង​នេះ​គឺថា​សុទ្ធតែ​រឿង​ឈឺក្បាល​។​ ធ្វើ​ឱ្យ​មុខមាត់​ប្រទេស​ជាតិ​,​ រាជរដ្ឋាភិបាល​ ក៏​មិនល្អ​ដែរ​ ដោយសារ​តែ​កន្លែង​ជញ្ជីង​យើង​មាន​បញ្ហា​…​ យើង​មាន​ព័ត៌មាន​ ថា​កន្លែង​ជញ្ជីង​ខ្លះ​ ឡាន​មិន​ចូល​ថ្លឹង​ផង​ ឱ្យទៅ​បាត់​ ឱ្យទៅ​បង់លុយ​.​ យើងខ្ញុំ​បាន​ព័ត៌មាន​ គេ​បញ្ជូន​ឱ្យ​យើងខ្ញុំ​ យើងខ្ញុំ​មាន​ព័ត៌មាន​ កន្លែង​ណា​កន្លែង​ណា​ ម៉ោង​ប៉ុន្មាន​ គេ​ថត​ឡាន​ឱ្យ​ទៀត​ផង​»​។​

​លោកបានបញ្ជាក់ថា កាលពី​ម្សិលមិញ​ លោក​បាន​ដក​តំណែង​ប្រធាន​ជញ្ជីង​៣​កន្លែង​ បន្ទាប់​ពី​រក​ឃើញ​ថា​ មន្ត្រី​ទាំងនេះ​មាន​កំហុស​យក​លុយ​ខុសច្បាប់​ពី​រថយន្ត​ផ្ទុក​លើស​ទម្ងន់​ ដើម្បី​ជា​ថ្នូរ​ឲ្យ​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​ ដោយ​មិនបាច់​ថ្លឹង​ទម្ងន់​ ដែល​ជា​ហេតុ​នាំ​ឲ្យ​ខូច​ផ្លូវ​របស់​ជាតិ​។​

​លោកទេសរដ្ឋមន្ត្រីបានបន្ថែមថា កន្លង​មក​ លោក​បាន​ដក​តំណែង​ប្រធាន​ស្ថានីយ​១៥​កន្លែង​ ដោយសារ​ពួក​គេ​បាន​ប្រព្រឹត្ត​កំហុស​យក​លុយ​ពី​រថយន្ត​ដឹក​លើស​ទម្ងន់​ ដោយ​មិនបាច់​ឡើង​ថ្លឹង​ជញ្ជីង​ ហើយ​សំ​ណុ​រឿង​របស់​ពួក​គេ​ត្រូវ​បាន​បញ្ជូន​តុលាការ​ថែម​ទៀត​ផង​។​

​លោក ស៊ុន​ ចាន់​ថុ​ល​ បាន​ព្រមាន​ចាត់​វិធាន​ចំពោះ​ប្រធាន​ជញ្ជីង​ទើប​តែងតាំង​ថ្មី​ ប្រសិនបើ​រក​ឃើញ​កំហុស​ដូច​អ្នក​មុន​ «​ឯកសារ​នៅ​តុលារ​នៅឡើយ​ទេ​។​ បើ​ដាក់​អ្នក​ថ្មី​មក​ប៉ុន្មាន​កន្លែង​នៅ​មាន​បញ្ហា​ដូច​ដើម​ទៀត​។​ ល្មម​រៀង​ហើយ​ ល្មម​រៀងចាល​ហើយ​។​ អញ្ចឹងខ្ញុំយកពេល ផ្តាំផ្ញើ​ឱ្យ​ហើយ​ទៅ​មន្ត្រី​យើងខ្ញុំ​ទាំងអស់​ឱ្យ​ឈប់​»​។​

​សូម​បញ្ជាក់​ថា​ គម្រោង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​វិញ​កំណាត់​ផ្លូវជាតិ​លេខ​៥​ ភាគ​កណ្តាល​សរុប​ប្រវែង​ ១៤៦.០៤​ គ​.​ម​ដោយ​ចាប់ពី​ ធ្លា​ម្អម​-​បាត់ដំបង​ មាន​ប្រវែង​ ១១០.៩០​ គ​.​ម​ និង​រួម​ប​ញ្ជូ​ល​ផ្នែក​ចុង​ក្រោយ​ សិរី​សោភ័ណ​-​ប៉ោយ​ប៉ែ​ត​ មាន​ប្រវែង​ ៣៥.១៤​ គ​.​ម​។​

​ក្រុមហ៊ុន​ដែល​ទទួល​បាន​សិទ្ធិ​ម៉ៅ​ការ​សាងសង់​គម្រោង​នេះ​សម្រាប់​កញ្ចប់​ទី​១​ កញ្ចប់​ទី​២​ និង​កញ្ចប់​ទី​៣​ រួម​មាន​៖១.​ ក្រុមហ៊ុន​ ILSUNG-CIENCO1​ Joint​ Venture​ ២.​ ក្រុមហ៊ុន​ OBAYASHI​ Corporation​ និង​៣.​ក្រុមហ៊ុន​ TEKKEN-IKEE​ Joint​ Venture​ ៕