ការសែតរដ្ឋកូរ៉េខាងជើង Rodong Sinmun បានចុះផ្សាយនៅថ្ងៃទី០៨ ខែមិថុនានេះថា លោក គីម ជុងអ៊ុន បានចូលរួមក្នុងកិច្ចប្រជុំបក្ស ដើម្បីពិភាក្សាពីបញ្ហាសេដ្ឋកិច្ច និងវិធានការក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូវីដ-១៩នៅក្នុងប្រទេសកូរ៉េខាងជើង ។
កាសែត Rodong Sinmun មិនបានបង្ហាញពីប្រភព ឬវិធីសាស្ត្រក្នុងការរុញច្រានកំណើនសេដ្ឋកិច្ចតាមវិធីណានោះទេ ក្នុងកិច្ចប្រជុំនេះ កូរ៉េខាងជើងនៅតែមានជាប្រទេសរួមរឹតដោយទណ្ឌកម្មសេដ្ឋកិច្ចពីសំណាក់អង្គការសហប្រជាជាតិ និងសហរដ្ឋអាមេរិក ។
សូមបញ្ជាក់ថា នេះជាលើកទី២ហើយសម្រាប់មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដែលបានបង្ហាញមុខជាសាធារណៈ ក្រោយពីមានពាក្យចរចាមអារ៉ាមកាលពីខែឧសភាកន្លងទៅដែលថា មេដឹកនាំកំពូលរូបនេះ បានធ្លាក់ខ្លួនឈឺរធ្ងន់ធ្ងរ និងពាក្យខ្លះថាបានបាត់បង់ជីវិត៕