អាជ្ញាធររូបិវត្ថុរបស់ប្រទេសសិង្ហបុរី បានចេញផ្សាយរបាយការណ៍មូយនៅថ្ងៃទី១៥ ខែមិថុនានេះ អំពីលទ្ធផលនៃការស្ទង់មតិទៅលើក្រុមសេដ្ឋវិទូ និងក្រុមអ្នកវិភាគផ្នែកសេដ្ឋកិច្ច អំពីកំណើនសេដ្ឋកិច្ចនៅក្នុងឆ្នាំ២០២០នេះ ។
ក្រុមសេដ្ឋវិទូ និងក្រុមអ្នកវិភាគផ្នែកសេដ្ឋកិច្ច បានប៉ាន់ប្រមាណថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសសិង្ហបុរី អាចនឹងធ្លាក់ចុះ៥.៨ភាគរយ នៅឆ្នាំ២០២០នេះ ដោយសារការឆ្លងរាលដាលនៃវីរុសកូវីដ-១៩ នៅក្នុងប្រទេសសិង្ហបុរី និងនៅជុំវិញពិភពលោក ដែលធ្វើឲ្យការបញ្ជាទិញផលិតផលទូទៅមានការធ្លាក់ចុះខ្លាំង ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០នេះ ប្រទេសសិង្ហបុរីមានអ្នកឆ្លងវីរុសកូវីដ-១៩ ចំនួន៤០៨១៨នាក់ ដោយមានអ្នកឆ្លងថ្មីចំនួន២១៤នាក់ក្នុងរយៈពេល២៤ម៉ោង និងមនុស្សចំនួន២៦នាក់បានបាត់បង់ជីវិត ៕