ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោកអភិបាលខេត្តព្រះវិហារ ដោះស្រាយចប់សព្វគ្រប់ ករណីវិវាទដីធ្លី ដើម្បីបង្កើនភាពសុខដុមរមនារវាងក្រុមហ៊ុន និងប្រជាជនក្នុងមូលដ្ឋាន

ព្រះវិហារ៖ ពលរដ្ឋប្រមាណ៥៤៦គ្រួសារ ដែលមានវិវាទដីធ្លីដ៏រ៉ាំរ៉ៃ ជាមួយក្រុមហ៊ុនមេត្រីភាព នៅថ្ងៃនេះ បានព្រមទទួលយកដីផ្នែកកសិកម្មមករក្សាទុកជាសិទ្ធិផ្ទាល់ខ្លួនដែលមានទំហំពីរហិកតា សម្រាប់ក្នុងមួយគ្រួសារ តាមការសម្របសម្រួលរបស់លោកអភិបាលខេត្តព្រះវិហារ។

ដីរបស់ក្រុមហ៊ុនមេត្រីភាព ដែលមានវិវាទដីធ្លីជាមួយ ប្រជាពលរដ្ឋនេះ ស្ថិតនៅភូមិអន្ទិល ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ត្រូវបានលោក ប្រាក់ សុវណ្ណអភិបាលខេត្តព្រះវិហារ ដោះស្រាយឲ្យចប់សព្វគ្រប់ ដើម្បីបង្កើនភាពសុខដុមរមនារវាងក្រុមហ៊ុន និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

ប្រជាពលរដ្ឋទាំង៥៤៦គ្រួសារខាងនេះ ព្រមទទួលយកដីសប្បទានសង្គមកិច្ច ដែលរាជរដ្ឋាភិបាលសម្រេចផ្តល់ឲ្យពួកគាត់ក្នុងមួយគ្រួសារទំហពីរហិកតា ក្រោមការសម្របសម្រួលរបស់លោកប្រាក់ សុវណ្ណអភិបាលខេត្តព្រះវិហារដោយក្តីរីករាយជាទីបំផុត។

គួរបញ្ជាក់ផងដែរថា កាប្រគល់ និងព្រមទទួលយកនេះ មានឯកសារបញ្ជាក់បណ្ណកម្មសិទ្ធិកាន់កាប់លើដីចែកឲ្យប្រជាពលរដ្ឋទាំង៥៤៦គ្រួសារ ដែលលោក សំ សារឿនប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង និងសូរិយោដីខេត្តព្រះវិហារ។

ចំណែកលោក អ៊ុង វុទ្ធី អភិបាលរងខេត្តព្រះវិហារ បានថ្លែងក្នុងនាមតំណាងលោក ប្រាក់ សុវណ្ណ បានលើកឡើងថាក្នុងនាមថ្នាក់ដឹកនាំរដ្ឋបាលខេត្ត លោកសន្យាខិតខំបំពេញសំណុំបែបបទ ក៏ដូចជាឯកសារស្របច្បាប់នានា ដែលពាក់ពន្ធ័ដីទំហំពីរហិកតានេះ ដោយលោកនឹងចាត់តាំងឲ្យមន្ត្រីជំនាញក្រោមឪវាទរបស់លោក រងចាំទទួលបំពេញបែបបទជូនប្រជាពលរដ្ឋ ក្នុងរយៈពេលមួយខែ គិតចាប់ពីថ្ងៃនេះតទៅ។

លោកអភិបាលរងខេត្តក៏បានសំណូមពរដល់ប្រជាពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីទាំង៥៤៦គ្រួសារ មេត្តាឆាប់រូតរះមកបំពេញសំណុំឯកសារ និងមកផ្តិតមេដៃទទួលយកដី ដែលរដ្ឋបាលខេត្តព្រះវិហាររៀបចំជូន៕