ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

រថភ្លើង បុកឡានបែនដឹកថ្ម បណ្តាលឱ្យក្រឡាប់

បន្ទាយ​មាន​ជ័យ៖​ រថភ្លើង​ដែល​ចរាចរណ៍​ពី​ខេត្តបន្ទាយមានជ័យ​មកខេត្តបាត់ដំបងបានបុករថយន្តដឹកថ្មបណ្តាលក្រឡាប់រថយន្តក្រឡាន់ សំណាងគ្មានអ្នករងរបួស។ គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងវេលាម៉ោង៣០នាទី ថ្ងៃ​ទី​៣១​ ខែមករា​ ឆ្នាំ​២០១៩​ ស្ថិត​នៅ​ក្នុងភូមិ​ភ្នំ​ធំ​ត្បូង​ ឃុំ​អូរ​ប្រាសាទ​ ស្រុក​មង្គល​បូ​រី​។​
​​

លោកអនុសេនីយ៍ឯកឡា​ រៀម​ នាយ​ផ្នែក​នគរបាលកនគរបាលចរាចរណ៍ស្រុកមង្គលបូរីបានឲ្យ ដឹងថា មុនពេលកើតហេតុរថយន្តដឹកថ្ម ធុនធំម៉ាក់HOWOដែលពាក់ស្លាក់លេខAT3.0798​ បានដឹកថ្មចេញពីភ្នំធំផ្នែកខាងត្បូងភ្នំធំហើយបើក​ចេញ​ទិស​ដៅ​ពី​លិច​មក​កើត​ឆ្លង​ផ្លូវដែក​ដែល​មិន​បាន​ប្រុង​ប្រយ័ត្ន​ត្យ័ត្នត្រូវរថភ្លើងដែលអូសទូចំនួន២ទូរ ដឹក​អ្នកដំណើរ​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ទិស​ដៅ​ពី​ខេត្តបន្ទាយមានជ័យ​ ទៅ​ខេត្តបាត់ដំបង​ បុក​រថយន្ត​ដឹក​ថ្ម​បណ្តាលឱ្យក្រឡាប់ផ្ងាជើងទៅចិញ្ចើផ្លូវ​។​

​លោក​បាន​បញ្ជាក់​ថា​៖​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​រថភ្លើង​បុក​រថយន្ត ពុំបណ្តាលឱ្យមានអ្នករងគ្រោះ តែ​បណ្តាល​ឱ្យ​អ្នកដំណើរ​ជិះ​ក្នុង​រថភ្លើង​បណ្តាល​ភ័យ​ស្លន់ស្លោ​រហើយ​អ្នកបើកបរ​រថយន្ត​ដែល​ត្រូវ​រថភ្លើង​បុក​បាន​គេចខ្លួន​បាត់​ហើយ​រថយន្ត​ក្រឡាប់​ខូច ចំណែករថភ្លើងកំពិតផ្នែកខាងមុខ។

​លោក​អនុសេនីយ៍ឯក​ ឡា​ រៀម​ បាន​បញ្ជាក់​ថា​ មូលហេតុដែលរថភ្លើងបុករថយន្តនេះបង្កឡើងដោយរថយន្តបើកបរចេញពីភ្នំធំបើឆ្លងកាត់ផ្លូវដែកគ្មានកាប្រុង​ប្រយ័ត្ន​ទើប​បណ្តាល​រថភ្លើង​បុក​បណ្តាល​គ្រោះថ្នាក់​កើតឡើង​ ក្រោយ​ពេល​ពិនិត្យកម្លាំងជំនាញបានយករថយន្តដែលបង្កទៅរក្សាទុក​នៅ​អធិការដ្ឋាន​គ​របាល​ស្រុក​មង្គល​បូ​រី​ ៕