ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

វៀតណាមពិភាក្សាពីការបើកផ្លូវអ្នកទេសចរមកពីចិន កូរ៉េខាងត្បូង និងជប៉ុន ឲ្យចូល

អ្នកនាំពាក្យក្រសួងការបរទេសរបស់ប្រទេសវៀតណាម លោកស្រី ឡឺ ធី ធូ ហាង (Le Thi Thu Hang) បានចេញសេចក្តីប្រកាសមួយ កាលពីថ្ងៃទី១៨ ខែមិថុនានេះ អំពីការបើកផ្លូវឲ្យអ្នកទេសចរមកពីប្រទេសចិន កូរ៉េខាងត្បូង និងប្រទេសជប៉ុន ចូលក្នុងប្រទេសនេះនៅពេលខាងមុខ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Jakarta Post ។

លោកស្រី ឡឺ ធី ធូ ហាង បាននិយាយថា ក្រុមមន្ត្រីជាន់ខ្ពស់របស់ប្រទេសវៀតណាម កំពុងពិភាក្សាអំពីការបន្ធូរបន្ថយវិធានការរឹតត្បិតអ្នកទេសចរបរទេស ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូវីដ -១៩ ប៉ុន្តែមិនទាន់សម្រេចថាត្រូវបន្ធូរបន្ថយវិធានការនោះទេ ។

សូមបញ្ជាក់ថា ប្រទេសវៀតណាម មានការឆ្លងរាលដាលនៃវីរុសកូវីដ-១៩ សរុបចំនួន៣៤២ករណី គិតត្រឹមថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០នេះ ទោះបីជាប្រទេសនេះបានបិទផ្លូវមិនឲ្យជនបរទេសចូលប្រទេសនេះក៏ដោយ ៕