ប្រព័ន្ធផ្សព្វផ្សាយ Worldometer បានចុះផ្សាយថា អ្នកជំងឺCovid-19 ប្រមាណជិត៥លាននាក់ គឺចំនួន ៤ ៩៥៣ ៧៨០ នាក់បានជាសះស្បើយពីវីរុសនេះនៅជុំវិញពិភពលោក គិតត្រឹមថ្ងៃអង្គារ ទី២៣ ខែមិថុនានេះ ខណៈដែលមនុស្សឆ្លងវីរុសនេះសរុប បានកើនឡើងដល់ជាង៩លាននាក់ គឺចំនួន ៩ ២០២ ៣៨៦ នាក់។
ចំពោះចំនួនមនុស្សស្លាប់សរុបដោយសារតែវីរុសផ្លូវដង្ហើមមួយនេះនៅជុំវិញពិភពលោក ក៏បានកើនឡើងដល់ជិត៥០ម៉ឺននាក់ដែរ គឺចំនួន ៤៧៤ ៦៦២ នាក់ ខណៈដែលអ្នកជំងឺធ្ងន់បានកើនឡើងដល់ចំនួន ៥៧ ៩១៣ នាក់ និងនៅសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅឡើយ។
សូមបញ្ជាក់ជូនថា ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ គិតត្រឹមថ្ងៃអង្គារនេះ មនុស្សឆ្លងវីរុសCovid-19នៅជុំវិញពិភពលោកមានចំនួន ១៣៨ ៩៧៥ នាក់ និងអ្នកជំងឺCovid-19ចំនួន ៣ ៨៨០ នាក់បានជាសះស្បើយពីវីរុសនេះ និងត្រូវបានអនុញ្ញាតអោយចេញពីមន្ទីរពេទ្យ៕