ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

កូរ៉េខាងត្បូង និងអាមេរិក ជំរុញកូរ៉េខាងជើងអោយរក្សាកិច្ចព្រមព្រៀងឆ្នាំ២០១៨

លោក Jeong Kyeong-doo រដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសកូរ៉េខាងត្បូង និងលោក Mark Esper រដ្ឋមន្ត្រីក្រសួងការពារជាតិរបស់សហរដ្ឋអាមេរិក បានជំរុញមេដឹកនាំរបស់ប្រទេសកូរ៉េខាងជើង នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែមិថុនានេះ អោយរក្សាកិច្ចព្រមព្រៀង ដែលត្រូវបានចុះហត្ថលេខាដោយមេដឹកនាំកំពូលកូរ៉េខាងជើង និងខាងត្បូង កាលពីឆ្នាំ២០១៨កន្លងទៅ ដែលនេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង Yonhap។

សេចក្តីប្រកាសជំរុញរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូង និងអាមេរិក ត្រូវបានធ្វើឡើងក្រោយពីមេដឹកនាំកូរ៉េខាងជើង បានប្រកាសលុបចោលកិច្ចព្រមព្រៀងទាំងអស់រវាងកូរ៉េខាងជើង និងខាងត្បូងឆ្នាំ២០១៨។

កិច្ចព្រមព្រៀងឆ្នាំ២០១៨រវាងកូរ៉េទាំងពីរ មានដូចជាការិយាល័យទំនាក់ទំនងអន្តរកូរ៉េ កិច្ចព្រមព្រៀងខាងយោធា និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាដើម ប៉ុន្តែកិច្ចព្រមព្រៀងទាំងនេះ ត្រូវបានកូរ៉េខាងជើងប្រកាសលុបចោលទាំងស្រុងហើយ៕