ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​​​​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​ប្រមាណ ៥៦ លានដុល្លារដល់កម្ពុជា​​

រាជរដ្ឋាភិបាល​កម្ពុជា តាម​រយៈ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​ ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក តាម​រយៈ​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ (USAID) បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​វិសោធនកម្ម​ស្តីពី​ហិរញ្ញប្បទាន​សហប្រតិបត្តការ​អភិវឌ្ឍន៍ សម្រាប់​ឆ្នាំ​សារពើពន្ធ​២០១៩ ។

តាម​រយៈ​កិច្ច​ព្រមព្រៀង​នេះ រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក ធ្វើឡើងកាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ដែលបាន​​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​ប្រមាណ ៥៦ លានដុល្លារ ក្នុង​នោះ ៣៨ លានដុល្លារ សម្រាប់​វិស័យ​សុខា​ភិបាល និង​អប់រំ និង ១៨ លានដុល្លារ សម្រាប់​វិស័យ​​កសិកម្ម និង​បរិស្ថាន​ដែល​អនុវត្ត​ដោយ​ភា្នក់ងារ​អនុវត្ត​គម្រោង​នានា​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។