ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ចុះធ្វើអធិការកិច្ចនៅក្រុងបាវិត ខេត្តស្វាយរៀង រកឃើញជនជាតិចិនចំនួន១,៨០៨នាក់ មកធ្វើការរកស៊ីអត់ចុះបញ្ជីសៀវភៅការងារ

ស្វាយរៀង ៖ ក្រុមការងារចម្រុះអធិការកិច្ចហត្ថពលកម្មបរទេសបានចុះធ្វើអធិការកិច្ច និងត្រួតពិនិត្យជនបរទេសដែលមកស្នាក់នៅប្រកបមុខរបររកស៊ីនិងធ្វើការងារនៅតាមសហគ្រាស គ្រឹះស្ថាន សណ្ឋាគារ និងនៅក្នុងកាសីណូចំនួន១២កន្លែង ក្នុងក្រុងបាវិត រកឃើញជនបរទេសធ្វើការងាររកស៊ីអត់ចុះបញ្ជីកាងារចំនួន១,៨២៣នាក់ ។

ហើយមានកាស៊ីមួយដែលមានជនជាតិស្នាក់នៅច្រើនជាងគេគឺកាស៊ីណូម៉ុកបាយ ក្នុងចំណោមកាស៊ីណូ១២កន្លែង នៃរដ្ឋបាលក្រុងបាវិត បានរកឃើញជនបរទេសជាជនជាតិចិន កាន់លិខិតឆ្លងដែនប្រភេទE ចំនួន២,៥៥៤នាក់ ក្នុងនោះអត់មានសៀវភៅការងារចំនួន១,២៧៣នាក់ កំពុងស្នាក់នៅធ្វើការងារដោយខុសច្បាប់ត្រូវចាប់ធ្វើការផាកពិន័យតាមច្បាប់ស្តីពីអន្តោប្រវេសន្ត៍ ហើយជនជាតិចិនសរុប៧,៦០៩នាក់ គ្មានបណ្ណ័ការងារចំនួន១,៨០៨នាក់ នៅតាមកាស៊ីក្រុងបាវិត ។

បើតាមរបាយការណ៍របស់ក្រុមចម្រុះអធិការកិច្ចហត្ថពលកម្មបរទេសអគ្គនាយកដ្ឋានអន្តោប្រវេស៍ និងអគ្គនាយកនៃអគ្គនាយកដ្ឋានការងារក្រសួងមហាផ្ទៃ បានឲ្យដឹងថា៖ ក្រុមការងារចម្រុះបានចុះធ្វើអធិការកិច្ចចាប់ផ្តើមដំណើការងាររបស់ខ្លួនពីថ្ងៃទី២៤ ខែតុលា ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ ក្នុងខេត្តស្វាយរៀងចំនួន១៣៤គោលដៅលទ្ធផលប្រើប្រាស់ពលករខ្មែរចំនួន៦២,៥០៩នាក់ស្រី៤១,៣៤២នាក់ និងប្រើប្រាស់ពលករបរទេសចំនួន៨,៦៩៨នាក់ ស្រី១,៧៥៩នាក់ ទាំងអស់មាន១៨សញ្ជាតិ។

ក្នុងនោះរួមមានដូចជា ៖១- ជនជាតិចិន៧,៦០៩នាក់ ស្រី១,៤៣៣នាក់ មានបណ្ណ័ការងារចំនួន៥,៦៤២នាក់ និងគ្មានបណ្ណ័ចំនួន១,៨០៨នាក់ ។២- ជនជាតិឥណ្ឌូណេស៊ី៣៦១នាក់ ស្រី៧១នាក់គ្មានបណ្ណ័៥នាក់ ។៣- ជនជាតិវៀតណាម២៩៦នាក់ ស្រី៩៧នាក់ គ្មានបណ្ណ័០៣នាក់ ។៤- តៃវ៉ាន់១១២នាក់ ស្រី២៦នាក់ មានបណ្ណ័១១២នាក់ ។៥- ហ្វីលីពីន៨០នាក់ ស្រី៤៣នាក់ គ្មានបណ្ណ័១នាក់ ។៦- មីយ៉ាន់ម៉ា៧៦នាក់ ស្រី៥៩នាក់ គ្មានបណ្ណ័០០ ។៧- ម៉ាឡេស៊ី៧២នាក់ ស្រី២៣នាក់ គ្មានបណ្ណ័០០ ។

ចំពោះ១១សញ្ជាតិទៀតរួមមាន ៖  ១.កូរ៉េខាងត្បូង៤២នាក់ ស្រី៤នាក់ គ្មានបណ្ណ២នាក់ ២. ជប៉ុន២៨នាក់ គ្មានបណ្ណ១នាក់  ៣.នេប៉ាល់១១នាក់  ៤.ថៃ៤នាក់  ៥.អ៊ុយក្រែន២នាក់
៦.សឹង្ហបូរី២នាក់ ៧.ហុងកុង១នាក់ ៨.អាមេរិក១នាក់ ៩.នីហ្សេរយ៉ា១នាក់ ១០ . ឡាវ១នាក់ ១១.អាហ្វ្រិកខាង និង១២.ត្បូង១នាក់ ពួគេទាំងអស់គឺមានបណ្ណ័ការងារត្រឹមត្រូវ ។

សរុបជនបរទេសចំនួន៨,៦៩៨នាក់ ស្រី១,៧៥៩នាក់ គ្មានបណ្ណ័ការងារចំនួន១,៨២៣នាក់ ។
មន្ត្រីម្នាក់នៃក្រុមអធិការកិច្ចបានឲ្យដឹងថា៖ មានការពិបាកក្នុងការទំនាក់ទំនងជាមួយក្រុមហ៊ុន សហគ្រាស គ្រឹះស្ថានមួយចំនួន ជាពិសេសគឺម្ចាស់កាស៊ីណូនៅលាក់បាំងជនបរទេស (ជនជាតិចិន) និងមិនទាន់យល់អំពីដំណើការស្នើសុំបណ្ណ័ការងារ និងសៀវភៅការងារ ជូនជនបរទេស ដែលមកប្រកបមុខរបរ និងធ្វើការក្នុងខេត្តស្វាយរៀងនៅឡើយទេ ៕