ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រុមហ៊ុន ណាវីណាវី ហូមនីឡេ ខេមបូឌាប្រគល់ជេលលាងដៃសំលាប់មេរោគចំនួន២០០០ដប ដល់ក្រសួងពាណិជ្ជកម្ម

ភ្នំពេញ៖ លោក សំ សិរីរតន៍ រដ្ឋលេខាធិការ តំណាង លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានទទួល ជេលលាងដៃសំលាប់មេរោគចំនួន២០០០ដប ពីក្រុមហ៊ុន ណាវីណាវី ហូមនីឡេ ខេមបូឌា ដើម្បីទុកប្រើប្រាស់ក្នុងការការពារ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការរីករាតត្បាតនៃជំងឺកូវីដ១៩ នៅកម្ពុជា កាលពីរសៀល ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០។

ជាការឆ្លើយតប សំ សិរីរតន៍ រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសកម្មភាពមនុស្សធម៌ គួរឱ្យគោរពរបស់ក្រុមហ៊ុន និងជូនពរចំពោះ ប្រធានក្រុមហ៊ុន បុគ្គលិកទាំងអស់ ឱ្យទទួលបានសុខភាពល្អ និងសម្រេចជោគជ័យគ្រប់កិច្ចការងារ ជាពិសេស សូមឱ្យចាកផុតពីជំងឺកូវីដ-១៩ ៕