ប្រធានាធិបតីរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសទុកពេលអោយម្ចាស់ App TikTok ដែលជា App វីដេអូដ៏មានប្រជាប្រិយភាពរបស់ប្រទេសចិន លក់Appនេះអោយក្រុមហ៊ុនអាមេរិក ហើយបើផុតកាលកំណត់នេះ រដ្ឋាភិបាលអាមេរិក នឹងបិទAppនេះចោល ដែលនេះបើតាមការចុះផ្សាយរបស់ The Jakarta Post ។
លោក ត្រាំ បាននិយាយថា ក្រុមហ៊ុន Microsoft របស់អាមេរិក បានចរចាទិញយក App TikTok ពីក្រុមហ៊ុនរបស់ប្រទេសចិន ខណៈដែលអ្នកប្រើប្រាស់ App TikTok បានកើនឡើងដល់ជាង១ពាន់លាននាក់នៅទូទាំងពិភពលោក ដែលអាចមើល និងបង្ហោះវីដេអូក្នុងរង្វង់៦០វិនាទីបាន និងជាវីដេអូមើលតាមទូរស័ព្ទដៃ ។
សេចក្តីប្រកាសបង្ខំអោយ App TikTok លក់អោយក្រុមហ៊ុនអាមេរិក ត្រូវបានធ្វើឡើងខណៈដែលក្រុមយុវជនអាមេរិកកាន់តែច្រើន បានប្រើប្រាស់ Appនេះ ហើយរដ្ឋាភិបាលអាមេរិកបារម្ភពីការចែករំលែកព័ត៌មានអោយទៅរដ្ឋាភិបាលចិន ៕