ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ប្រទេសប្រេស៊ីលនឹងទទួលបានទិន្នផលធញ្ញជាតិជាង២៥០លានតោននៅឆ្នាំ២០២០នេះ

ប្រប្រទេសទ្យាស្ថានស្ថិតិ និងភូមិសាស្ត្ររបស់ប្រទេសប្រេស៊ីល (Brazilian Institute of Geography and Statistics (IBGE) បានអោយដឹងថា កាលពីថ្ងៃអង្គារ ទី១១ ខែសីហានេះថា ប្រទេសអាចនឹងទទួលបានទិន្នផលធញ្ញជាតិ មានស្រូវ ស្រូវសាឡី សណ្តែក សណ្តែកសៀង និងល្ងជាដើម ប្រមាណជាង២៥០.៥លានតោននៅឆ្នាំ២០២០នេះ ដែលស្មើនឹងនឹងកំណើន៣.៨% បើប្រៀបធៀបនឹងកាលពីឆ្នាំ២០១៩កន្លងទៅ ដែលនេះបើយោងតាម Xinhua ។
IBGE បានបន្ថែមថា ប្រេស៊ីលជាប្រទេសលំដាប់លេខ១នៅលើពិភពលោក ដែលបានផលិតផលិតផលធញ្ញជាតិច្រើនជាងគេនៅលើពិភពលោក និងជាប្រទេសដែលនាំចេញផលិតផលកសិកម្មច្រើនជាងគេទៅកាន់ទីផ្សារអន្តរជាតិផងដែរ ។
សូមរំលឹកជូនថា កាលពីឆ្នាំ២០១៩កន្លងទៅ ប្រទេសនេះទទួលបានកំណើនទិន្នផល ស្រូវ និងពោតក្នុងអត្រា៧.៣% ដែលស្មើនឹងទម្ងន់១១លានតោន និងទទួលបានទិន្នផលសណ្តែកសៀងប្រមាណជាង ១២០.១លានតោន ស្មើនឹង៥.៩% ៕

ផោ