ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សហរដ្ឋអាមេរិកនឹងដឹកជំនួយទៅវែណេស៊ុយអេឡា ប៉ុន្តែលោក Maduro មិនអនុញ្ញាតឲ្យចូល

 

ប្រធានាធិបតីវែណេស៊ុយអេឡា លោក Nicolas Maduro បានប្តេជ្ញាមិនឲ្យជំនួយ អាមេរិកចូលដល់ទឹកដី វែណេស៊ុយអេឡាទេ ដោយប្រធានាធិបតីរូបនេះ បានចោទប្រកាន់ថា ជំនួយអាមេរិក គឺជួយដល់ចលនាបះបោរនៅក្នុងប្រទេសនេះ ។

សេចក្តីប្រកាសរបស់លោក Maduro ត្រូវបានធ្វើឡើងក្រោយពីទទួលបានដំណឹងថា អាមេរិកនឹង ប្រើប្រាស់យន្តហោះចម្បាំងដើម្បីដឹកជំនួយមនុស្សធម៌ទៅកាន់ប្រទេសប្រទេសវែណេស៊ុយអេឡា នៅថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ។

ការផ្តល់ជំនួយមនុស្សធម៌របស់សហរដ្ឋអាមេរិកដល់វែណេស៊ុយអេឡា ត្រូវបានធ្វើឡើងក្រោយពីលោក Juan Guaido ប្រធានគណបក្សប្រឆាំង ប្រធានរដ្ឋសភា និងបានប្រកាសខ្លួនឯងថាជាប្រធានាធិបតីស្តីទី វែណេ ស៊ុយអេឡា បានស្នើសុំដល់មេដឹកនាំសហរដ្ឋអាមេរិក ៕