ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក គីម ជុងអ៊ុន នឹងជិះរថភ្លើងទៅវៀតណាម ដោយមិនជិះយន្តហោះ

ប្រមុខដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន នឹងធ្វើដំណើរទៅកាន់ទីក្រុង ហាណូយ ប្រទេសវៀតណាម តាមរថភ្លើងផ្ទាល់ខ្លួនរបស់លោក ។

ប្រភពដដែលបានបន្តថា លោក គីម ជុងអ៊ុន នឹងចំណាយពេល ២ថ្ងៃកន្លះ ក្នុងការធ្វើដំណើរតាមរថភ្លើងពីទីក្រុង ព្យុងយ៉ាង ទៅកាន់តំបន់ព្រំដែន ដូងដាង (Dong Dang)របស់ប្រទេសវៀតណាម និងត្រូវធ្វើដំណើរតាមរថយន្តពី ដូងដា ទៅទីក្រុង ហាណូយ ក្នុងចម្ងាយ១៧០គីឡូម៉ែត្រ ស្មើរនឹង១០៥ម៉ាយបន្តទៀត ។

ក្នុងជំនួបកំពូលលើកទីពីររវាងលោក គីម ជុងអ៊ុន និងលោក ដូណាល់ ត្រាំ នឹងត្រូវធ្វើឡើងនៅថ្ងៃទី២៧ និង២៨ ខែកុម្ភៈនេះ នៅទីក្រុង ហាណូយ ប្រទេសវៀតណាម ។ ប៉ុន្តែលោក គីម ជុងអ៊ុន នឹងចេញដំណើរនៅថ្ងៃទី២៥ ខែកុម្ភៈ ដោយត្រូវចំណាយពេលជាងពីរថ្ងៃដើម្បីធ្វើដំណើរ ៕