ភ្នំពេញៈ តុលាការបានសម្រេចចោទប្រកាន់លើឈ្មោះ នី ណាក់ ពីបទញុះញង់ឲ្យមានការរើសអើង និងជេរប្រមាថជាសាធារណៈ តាមមាត្រា ៤៩៤ មាត្រា ៤៩៦ និងមាត្រា ៣០៧ នៃក្រមព្រហ្មទណ្ឌ រួចបញ្ជូនសំណុំរឿងទៅចៅក្រមស៊ើបសួរចាត់ការបន្តតាមនីតិវិធី។ ការចោទប្រកាន់នេះ បានធ្វើឡើងនៅព្រលប់ថ្ងៃទី១១ធ្នូ ឆ្នាំ២០២០ នេះ។
នគរបាលប្រឆាំង បទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី ១១ ធ្នូ នេះ បានចាប់ខ្លួនបុគ្គល
ឈ្មោះ នី ណាក់ ដែលប្រើវោហាស័ព្ទដៀមដាមឌឺដងថ្នាក់ដឹកនាំ ត្រូវបានកម្លាំងនគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃ ចាប់ខ្លួននៅរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ នេះ រួចបញ្ជូនទៅតុលាការដើម្បីចាត់ការបន្ត។