ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត និងភរិយាឧបត្ថម្ភថវិកា ១ពាន់ដុល្លារជូនរាជរដ្ឋាភិបាល ដើម្បីទិញវ៉ាក់សាំងការពារកូវីដ ១៩

ដលោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត  និងភរិយា បានឧបត្ថម្ភថវិកា ១ពាន់ដុល្លារជូនរាជរដ្ឋាភិបាល ដើម្បីទិញវ៉ាក់សាំងការពារកូវីដ ១៩ ជូនពលរដ្ឋកម្ពុជា។

លោកឧត្តមសេនីយ៍ត្រីបានលើកឡើងថា ដើម្បីបុព្វហេតុជាតិ និងប្រជាពលរដ្ឋខ្មែរដូចគ្នា ខ្ញុំបាទ និងក្រុមគ្រួសារ សូមចូលរួមចែករំលែកនូវថវិការចំនួន ១០០០ដុល្លារ តាមរយះគ្រួសារ ស.ស.យ.ក ខេត្តបាត់ដំបង និងតាមការអំពាវនាវរបស់រាជរដ្ឋាភិបាល។

ក្នុងស្មារតីសាមគ្គីភាព វប្បធម៍នៃការចែករំលែកក្នុងការប្រយុទ្ធប្រឆាំងជាមួយយកូវីដ១៩ក្នុង ចំណោមប្រជាជនកម្ពុជាយើងមានធំធេងមហាសាលដែលបនក្លាយជាខឿនការពារសុខភាពរបស់ប្រជាជនដ៍រឹងមាំ។

មកដល់ពេលនេះថវិកាដែលសប្បុរសជនចូលតាមតិចតាមច្រើនតាមសទ្ធាជ្រះថ្លាមានប្រមាណជាង៣០លានដុល្លារ។