លោក ជួនជឿន រដ្ឋមន្ត្រីសុខាភិបាលខ្មែរក្រហម និង ម៉ាឡា ប្រពន្ធរបស់លោកគឺជាអភិជនដ៏មានទ្រព្យជាងគេបំផុតនៅស្រុកខ្មែរ ។ ម៉ាឡាតែងនិយាយថា «ក្រៅពីស្តេចផែនដីគ្មានអ្នកណាមានទ្រព្យជាងពួកយើងទេ» …. ការចូលរួមរបស់អ្នកទាំង ២ […] គឺដូចក្រុមគ្រួសារកេណ្ណឺឌី ចូលជួរជាមួយពួក អាលកៃដា អញ្ចឹង ។
សាឡុត ស តែងតែប្រាប់គេអោយដឹងថា គ្រួសារនេះស្ថិតនៅក្រោមកិច្ចគាំពារផ្ទាល់របស់គាត់ ។ នៅថ្ងៃ ១៧ មេសា ១៩៧៥ សាឡុតស ស្ថិតនៅក្នុងឃុំ ស្តុកទ័ល ខាងត្បូងឧដុង្គ ហើយកូនស្រីច្បងរបស់ជួនជឿន ឈ្មោះ Genevieve បម្រើការជាឧបដ្ឋាយិកាក្នុងមន្ទីរពេទ្យយោធាក្បែរនោះដែរ ។
នៅពេលដឹងថា ភ្នំពេញចុះចាញ់ហើយ លោកស្រីម៉ាឡា គិតថា លោកស្រីនឹងទៅជួបឪពុកម្តាយចាស់ជរារបស់លោកស្រី ហើយ លោកស្រីនឹងធ្វើនំដ៏ធំអប់ដោយស្រា Rum មួយជូនឪពុកម្តាយ ។ តែ ១០ ថ្ងៃក្រោយពេលដែលលោកស្រីបានចូលភ្នំពេញ ទីក្រុងប្រែជាស្ងាត់ជ្រងំ ហើយក្រុមគ្រួសារលោកស្រីត្រូវគេដឹកយកទៅដាក់អគារនៃមន្ទីរពេទ្យសូវៀត ហើយមេបញ្ជាការជំរំ បញ្ជាអោយយកពូកចេញពីគ្រប់គ្រែ ដោយនិយាយថា «គ្រឿងប្រណីត គឺជាថ្នាំពុល» ។
ទោះមានការអនុគ្រោះពីប៉ុលពតយ៉ាងណាក្តី លោកស្រីម៉ាឡាបានជួបឪពុកម្តាយតែម្តងគត់នៅក្នុងខេត្តមួយ ។ ក្រោយមកទៀត ឪពុកម្តាយលោកស្រីបានស្លាប់ដោយការអត់ឃ្លានអស់ទៅ ។
ក្រោយ ១៧ មេសា ១៩៧៥ ភ្លាម ថ្នាក់ដឹកនាំខ្មែរក្រហម បានមកជួបប្រជុំគ្នានៅក្នុងបរិវេណវត្តព្រះកែវ ហើយទាំងអស់គ្នាគេងនៅលើគ្រែដែលដឹកយកមកពីមន្ទីរពេទ្យតាមរោងថែវវត្តព្រះកែវ លើកលែងតែប៉ុលពតម្នាក់គត់ ដែលដេកនៅក្នុងវិហារ – សង្ខេបពីភាគខ្លះនៃសៀវភៅរបស់លោក Philipp Short. Pol Pot The History of theNightmare។
ដកស្រង់ពីផេកហ្វេកប៊ុន រដ្ឋមន្រ្តីក្រសួងព័ត៌មាន ខៀវ កាញារីទ្ធ