ភ្នំពេញ៖ ព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មនុស្ស២នាក់ បានស្លាប់ក្នុងហេតុការណ៍អគ្គីភ័យឆេះឃ្លាំងស្ដុកទំនិញក្រុមហ៊ុន ឡុងភឿង សមត្ថកិច្ចកំពុងជួយអន្តរាគមន៍យកសពចេញមកក្រៅ។
បើយោងតាមអគ្គស្នងការនគរបាលជាតិគឺឃ្លាំងស្ដុកទំនិញក្រុមហ៊ុន ឡុងភឿង ស្ថិក្នុងចំណុចដីឡូលេខ៥ ផ្លូវ៣៥៨ ក្រុម៣០ ភូមិ៤ ស្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ វេលាម៉ោង០០នឹង៤៥នាទីរំលងអាធ្រាត្រ។
មានអគ្គីភ័យ ឆាបឆេះឃ្លាំងស្ដុកទំនិញក្រុមហ៊ុន ឡុងភឿង នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ វេលាម៉ោង០០នឹង៤៥នាទីរំលងអា ធ្រាត្រ។តាមការបញ្ជាក់ពីម្ចាស់ទីតាំង ឃ្លាំងខាងលើមានស្ដុបនៅថង់ផ្លាស្ទិច, គ្រឿងជ័រ និងសម្ភារមួយចំនួនធំ។
ដោយឡែកចំពោះមូលហេតុ ដែលនាំអោយកើតអគ្គិភ័យនិងការ ខូចខាតសមត្ថកិច្ច មិនទាន់បានបញ្ជាក់នៅឡើយទេ។បច្ចុប្បន្នទីតាំងខាងលើកំពុងត្រូវបាន កម្លាំងបង្ការនិងពន្លត់អគ្គីភ័យ កំពុងបន្តបាញ់ទឹកពន្លត់។
តាមព័ត៌មានពីប្រជាពលរដ្ឋ ដែលរស់នៅក្បែរកន្លែងកើតហេតុ បានឲ្យដឹងថាមុនពេលកើតហេតុ ពួកគាត់បានលឺសំលេងផ្ទុះចេញ ពីឃ្លាំងខាងលើហើយស្រាប់តែ មានផ្សែងនិងអណ្ដាតភ្លើងឆេះ សន្ធោសន្ធៅឡើងផ្អើលដល់ ប្រជាពលរដ្ឋក៏ដូចជាសមត្ថកិច្ចមូលដ្ឋាន និងខាងរថយន្តពន្លត់ អគ្គីភ័យគ្រប់អង្គភាពចេញអន្តរាគមន៍ បាញ់ពន្លត់យ៉ាងញាប់ដៃញាប់ជើង តែភ្លើងនៅតែបន្តឆេះរាល ដាលទៅដល់ប្រជាពលរដ្ឋ ដែលនៅជាប់នោះថែមទៀតផង ៕