លោក ភិន សុផល អគ្គនាយកក្រុមហ៊ុន ហ្វាយប៊ី ហ្គ្រេនផាកលែន ឯ.ក ដែលមានការអភិវឌ្ឍខ្លួនពីបុគ្គលធម្មតា រហូតក្លាយទៅជាអ្នកជំនួញអចលនទ្រព្យលេចធ្លោនោះ ត្រូវបានតែងតាំងជាសមាជិកទីប្រឹក្សាសភាពាណិជ្ជកម្មខេត្តកំពង់ចាម។
លោកបានថ្លែងថា ខ្ញុំបាទសូមអរគុណលោកឧកញ៉ាប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ចាម-មណ្ឌលគិរី និងអ្នកឧកញ៉ាប្រធានសភាពាណិជ្ជកម្មកម្ពុជា ពិសេសថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម ដែលបានផ្តល់ឱកាសដ៍អស្ចារ្យមួយនេះដល់ខ្ញុំបាទ។
លោកបានលើកឡើងថា ក្នុងនាមខ្ញុំជាម្ចាស់អាជីវកម្មម្នាក់និងជាសមាជិកទីប្រឹក្សាសភាពាណិជ្ជកម្មខេត្តត្រូវតែខិតខំប្រឹងប្រែងជួយខេត្តកំពង់ចាមឲ្យកាន់តែរីកចម្រើន ដើម្បីជម្រុញសេដ្ឋកិច្ចខេត្តឲ្យប្រជាជនកាន់តែមានចំណូលខ្ពស់ ។ អរគុណសន្តិភាព!