អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុនឡេងណាវ៉ាត្រាបានប្រកាសឧបត្ថម្ភថវិកាចំនួន២០ ម៉ឺនដុល្លារដល់គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ហ៊ុន សែន (TYDA) ដើម្បីជាការសងគុណដល់ទ័ពអាវសរដែលកំពុងតែប្រយុទ្ធប្រឆាំង និងជំងឺវីរុសកូវីដ-១៩ ។
អ្នកឧកញ៉ាបញ្ជាក់ថា”យើងទាំងអស់គ្នារួមគ្នាជួយទ័ពអាវសរ ដែលកំពុងរំដោះអាយុជីវិតយើង ជីវិតយើងទាំងអស់គ្នាផ្ញើរវាស នាលើទ័ពអាវសរហើយបើយើងមិនរួមគ្នាទប់ស្កាត់ទេគ្រួសាជាទីស្រលាញ់របស់យើងនឹងចាកចេញទៅដោយគ្មានថ្ងៃត្រលប់ “។
ដើម្បីទប់ស្កាត់ជំងឺ covid 19 ជាមួយសម្តេចតេជោ នាយករដ្ឋមន្ត្រីកាលពីពេលថ្មីៗនេះ អ្នកឧកញ៉ា បានបរិចាកថវិកាចំនួន3 លានដុល្លារ ផងដែរ។
អ្នកឧកញ៉ាថ្លែងសារថា”ខ្ញុំមិនអាចរស់នៅតែឯង បើប្រទេសជាតិមានចលាចល គ្មានស្ថេរភាព គ្មានសុខសន្តិភាព ខ្ញុំក៏មិនដឹង យក លុយទាំងនេះទៅចាយឯណាដែរ ខ្ញុំកើតនៅកម្ពុជាស្លាប់នៅកម្ពុជា ជួយប្រជាជនកម្ពុជា ជាតួនាទីរបស់យើងទាំងអស់គ្នា សាមគ្គីភាពទើបមានភាពរឹងមាំ ពេលនេះមិនមែនជាពេលបន្ទោសអ្នកណាម្នាក់ទេ តែជាពេលយើងត្រូវសាមគ្គីគ្នា”។
អ្នកឧកញ៉ាបន្ថែមថា សូមបញ្ជាក់ទៅដល់បងប្អូន ខ្ញុំមិនមែនជាអ្នកមានលុយច្រើននោះទេតែខ្ញុំមានបេះដូងស្រឡាញ់ប្រទេសជាតិរបស់យើង ហើយក៏មិនអាចឱបដៃឈរមើលអោយថ្នាក់ដឹកនាំទទួលអំរែកតែឯងនោះដែរ។