ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឧកញ៉ា កែវ មុំ អតីតប្រធាន( CWEA) នឹងឈរឈ្មោះឡើងវិញ ដើម្បីឲ្យសមាជិកសមាគមសហគ្រិនស្ត្រី-កម្ពុជា បោះឆ្នោតជ្រើសរើសប្រធានអាណត្តិទី 4

ឧកញ៉ា កែវ មុំ អតីប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា នឹងឈរឈ្មោះឡើងវិញ ដើម្បីឲ្យសមាជិកសមាគមសហគ្រិនស្ត្រី-កម្ពុជា ( CWEA) បោះឆ្នោតជ្រើសរើសប្រធានសមាគមថ្មីអាណត្តិទី 4 ដែលប្រព្រឹត្តិទៅនៅថ្ងៃទី 31 ខែមីនាឆ្នាំ 2021 ចាប់ពីម៉ោង 1:00 រសៀល ។

លោកស្រីឧកញ៉ា បានលើកឡើងថា”ពីព្រោះតែនាងខ្ញុំជាអតីតប្រធានសមាគមសហគ្រិនស្ត្រី-កម្ពុជា ( CWEA) នៅអណត្តិទី 2 នាឆ្នាំ 2015 ដល់ 2018។ ទើបមានសមាជិក សមាគមសហ គ្រិនស្ត្រី-កម្ពុជា ( CWEA)ជាច្រើនរូបស្នើសុំ នាងខ្ញុំឱ្យត្រលប់មកវិញ ដើម្បីបន្តដឹកនាំ សមាគមសហគ្រិនស្ត្រី-កម្ពុជា(CWEA) នៅអណត្តិទី 4 នេះម្ដងទៀត “។

ឧកញ៉ា  កែវ មុំ មានប្រសាសន៍ថា” ដូច្នេះហើយទើបនាងខ្ញុំសម្រេចចិត្តមកឈរឈ្មោះ បោះឆ្នោតជ្រើសរើសជាប្រធានសមាគម CWEA ម្តងទៀតដើម្បីនាងខ្ញុំអាចបន្តបេសកកម្ម 3ចំណុចធំៗ ដែលនាងខ្ញុំបានរំពឹងទុកថា នឹងអាចជួយដល់សហគ្រិនស្ត្រីបាន” ។

ឧកញ៉ា បន្ថែមទៀតថា ចំណុចទី1. ប្រមូលនិង កៀងគង សហ គ្រិនស្ត្រីកម្ពុជា ឱ្យចូលជាធ្លុងមួយដើម្បីបង្ហាញពី សាមគ្គីភាព និង សន្តិភាព របស់ស្រ្តី ទី២. ជួយពង្រឹងសមត្ថភាព និង ភាពអង់អាចក្លាហានរបស់ស្ត្រី នៅក្នុងសង្គម និង ទី៣. ជួយពង្រីកអាជីវកម្មរបស់សហគ្រិនស្ត្រីឲ្យមានទីផ្សារទាំងថ្នាក់ជាតិនិងអន្តរជាតិ។

សូមបញ្ជាក់ថា ឧកញ៉ា កែវ មុំ ជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន លីលីហ្វូតគ្រុប ជាតីតប្រធានសមាគមសហ គ្រិនស្ត្រី-កម្ពុជា ( CWEA) នៅអណត្តិទី 2 ឆ្នាំ 2015 ដល់ 2018។

សមាគមសហគ្រិនស្ត្រី-កម្ពុជា ( CWEA) នឹងរៀបចំបោះឆ្នោតជ្រើសរើសប្រធានសមាគមថ្មីអាណត្តិទី 4 នៅថ្ងៃទី 31 ខែមីនាឆ្នាំ 2021 ចាប់ពីម៉ោង 1:00 រសៀល តទៅ ។
លក្ខខណ្ឌនៃការបោះឆ្នោតតាមអនឡាន គឺបានតែសមាជិកដែលបាន បង់វិភាគទានចូលជាសមាជិកភាព តែប៉ុណ្ណោះ ។