អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ បានបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានផ្ដល់សិទ្ធិអាទិភាព ដល់អ្នកសារព័ត៌មានទាំងអស់ ទទួលបានការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ គ្រប់ៗគ្នា។
តាមលិខិត របស់ អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ បានឲ្យដឹងថា «សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជណាចក្រកម្ពុជា បានផ្ដល់សិទ្ធ អាទិភាពដល់អ្នកសារព័ត៌មានទាំងអស់ ទទួលបានការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ គ្រប់ៗគ្នា» ។