ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

តារាសម្តែង លោក ស្រេន វុធថា រងការចោទប្រកាន់ថា បានយកលុយជំនួយដាក់ហៅប៉ៅ

តារាសម្តែង លោក ស្រេន វុធថា រងការចោទប្រកាន់ថា បានយកលុយជំនួយដាក់ហៅប៉ៅ ហើយនេះបើតាមគណនីយហ្វេសប៊ុកឈ្មោះ Roland Roland បង្ហោះកាលពីថ្ងៃ២៥ មីនាឆ្នាំ២០២១។

គណនីយហ្វេសប៊ុកនោះបានចោទសួរទាំងចម្ងល់ក្នុងចិត្តជុំវិញការប្រកាសរកជំនួយជួយដល់កូនតូចៗរបស់លោក ទាំងសាមីខ្លួនមិនបានដឹងថា«សួស្តីបងប្អូនក្នុងបណ្តាញសង្គមហ្វសប៊ុកមានរឿងមួយខ្ញុំឆ្ងល់​ ខ្ញុំ​ឃើញបងស្រេន​ វុធថា​ ផុសរូបកូនខ្ញុំរកជំនួយខ្ញុំសប្បាយចិត្តណាស់​ តែពេលខ្ញុំស៊ែ​ ហេតុអីបានប្លុកខ្ញុំចោល​ ខ្ញុំអត់យល់សូមបងប្អូនផ្តល់ចម្លើយម្នាក់មួយ​ ហើយស៊ែផងសូមអរគុណ»។

រឿងរ៉ាវប្រកាសរកជំនួយតែមិនស្គាល់ឪពុកម្ដាយក្មេងនោះះបានធ្វើឲ្យលោក ស្រេន វុធថា កំពុងរងការចោទប្រកាន់ និងរិះគន់ពីសំណាក់មហាជនថា យកលុយជំនួយចូលហោប៉ៅខ្លួនឯង  យកលេសស្វែងរកជំនួយធ្វើជាការរកស៊ី ខណៈលោកបានគេចវេសពីបញ្ហា ដោយបានបកស្រាយមិនច្បាស់ ព្រមទាំងបានផុសលុបៗផងដែរ ទើបធ្វើឲ្យកំហឹងមហាជនឡើងកំដៅកើតជាការជេរប្រមាថសន្ធឹកសន្ធាប់។

យ៉ាងណាមិញជុំវិញបញ្ហានេះដែរ នៅថ្ងៃទី២៦មីនានេះ សារព័ត៌មាន ដេលីខ្មែរមិនអាចសុំការបំភ្លឺ ពីសំណាក់លោក ស្រេន វុធថា តាមរយៈសារអេឡិចត្រូនិច ឬទូរស័ព្ទ ជុំវិញការចោទប្រកាន់នេះ។