ឧកញ៉ា កែវ មុំ អតីប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា បានជាប់ឆ្នោតឡើងវិញនៅអាណត្តិទី 4នេះ ដែលប្រព្រឹត្តិទៅកាលពីថ្ងៃទី 31 ខែមីនាឆ្នាំ 2021 ។
ឧកញ៉ា កែវ មុំ មានប្រសាសន៍ថា” ខ្ញុំសូមថ្លែងអំណរគុណ ដល់ បងប្អូន សហគ្រិនស្ត្រីទាំងអស់ដែលបានស្រឡាញ់ ពេញចិត្ត គាំទ្រ និងបោះឆ្នោតជូន នាងខ្ញុំឲ្យធ្វើការដឹកនាំ CWEA បន្តនៅក្នុងអាណត្តិទី 4 នេះ”។
ឧកញ៉ាប្រធានបានថ្លែងសារ “សូមគោរពជូនពរ លោកជំទាវកិត្តិសេដ្ឋាបណ្ឌិត អ៊ឹង កន្ថា ផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី គណៈ កម្មការរៀបចំការបោះឆ្នោតសមាជិកា CWEA និងបងប្អូនប្រជាពលរដ្ឋ ជនរួមជាតិទាំងអស់ សូមឱ្យមាន សុខភាពល្អ សន្តិភាព សេរីភាព សិរីសួស្ដី វិបុលសុខ សុភមង្គល និង អភិវឌ្ឍនជារៀងដរាបតទៅ “។
លោកស្រីឧកញ៉ា កែវ មុំ ធ្លាប់ជាអតីតប្រធានសមាគមសហគ្រិនស្ត្រី-កម្ពុជា ( CWEA) នៅអណត្តិទី 2 នាឆ្នាំ 2015 ដល់ 2018។ នៅក្នុងអាណត្តិទី៤នេះ ដោយសារ សមាជិក សមាគម សហ គ្រិនស្ត្រី-កម្ពុជា ( CWEA)ជាច្រើនរូបស្នើសុំ ឲ្យយត្រលប់មកវិញ ដើម្បីបន្តដឹកនាំ សមាគមសហគ្រិនស្ត្រី-កម្ពុជា(CWEA ) នៅអណត្តិទី 4 នេះម្ដងទៀត ។
ឧកញ៉ា កែវ មុំ មានប្រសាសន៍បន្ថែម” ដូច្នេះហើយទើបនាងខ្ញុំសម្រេចចិត្តមកឈរឈ្មោះ បោះឆ្នោតជ្រើសរើសជាប្រធានសមាគម CWEA ម្តងទៀតដើម្បីនាងខ្ញុំអាចបន្តបេសកកម្ម 3ចំណុចធំៗ ដែលនាងខ្ញុំបានរំពឹងទុកថា នឹងអាចជួយដល់ សហគ្រិនស្ត្រីបាន” ។
យោងតាមឧកកញ៉ា ប្រធានគឺ មានបេសកកម្ម ចំណុចទី1. ប្រមូលនិង កៀងគង សហ គ្រិនស្ត្រីកម្ពុជា ឱ្យចូលជាធ្លុងមួយដើម្បីបង្ហាញពី សាមគ្គីភាព និង សន្តិភាព របស់ស្រ្តី ទី២. ជួយពង្រឹងសមត្ថភាព និង ភាពអង់អាចក្លាហានរបស់ស្ត្រី នៅក្នុងសង្គម និង ទី៣. ជួយពង្រីកអាជីវកម្មរបស់សហគ្រិនស្ត្រីឲ្យមានទីផ្សារទាំងថ្នាក់ជាតិនិងអន្តរជាតិ។