កម្ពុជាប្រជាធិបតេយ្យ ឬ ខ្មែរក្រហមដែលធ្លាប់គាំទ្រដោយចិនបានដូរយុទ្ធវិធីដោយពួកអ្នកដឹកនាំវាលពិឃាដនេះក្នុងបំណងដើម្បីបង្កើតរដ្ឋាភិបាលត្រីភាគី(ខែមិថុនា ឆ្នាំ១៩៨២)គឺពួកគេឱ្យមេឃាតក ប៉ុល ពត នួន ជា អៀងសារី ចូលនិវត្តន៏ដោយទុកឱ្យ ខៀវ សំផន ស៊ុន សេន ដើរតួជំនួស។
អតីតគណបក្សសង្គ្រោះជាតិ(សមរស្សុី៥០ភាគរយ សិទ្ធិមនុស្ស៤០ ភាគរយ និង ក្រុមឈាមថ្មី១០ភាគរយ) ដែលរួមបង្កើតដោយអាមេរិកនៅហ្វីលីពិនហើយក៏ត្រូវរលាយនៅខែវិច្ឆិកា ឆ្នាំ២០១៧(មិនអាចរស់ឡើងវិញទេ)។
ដើម្បីចូលរួមជីវភាពនយោបាយវិញ ពួកគេដូរយុទ្ធវិធីដូចខ្មែរក្រហមដែរ។
ដាក់សម រស្សុី អេង ឆៃអៀង មួរ សុខ ហួរនិង ហូរ វ៉ាន់ឱ្យចូលនិវត្តន៏ឬនៅក្រៅឆាកនយោបាយដោយ យក កឹម សុខា មកដើរតួជំនួសវិញ។
រូបភាពនេះបើតាមអ្នកវិភាគអាចចេញរូបរៀងច្បាស់នៅចុងឆ្នាំ២០២២ដើម្បីប្រកួតការបោះឆ្នោតជាតិ២០២៣។
ខ្មែរអាចរកការរួបរួមឃើញតាមរបៀប«ប្រជាធិបតេយ្យបែបខ្មែរ សិទ្ធិមនុស្សបែបខ្មែរ សិទ្ធិបញ្ជេញមតិបែបខ្មែរ»។ ១៧ មេសា ២០២១។
ដោយ សយ សុភាព អគ្គនាយកសារព័ត៌មានដើមអម្ពិល និងជាអ្នកវិភាគភូមិសាស្ត្រនយោបាយ។