ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុង ស៊ី​ផាន ប្រធាន​ពន្ធនាគារ​ខេត្តបន្ទាយមានជ័យ​ត្រូវបាន​មន្ត្រី​នៃ​ពន្ធនាគារ​ខេត្តបន្ទាយមានជ័យ បានដាក់​ពាក្យបណ្តឹង​ប្តឹង ទៅ​សម្តេច​ក្រឡាហោម ស ខេង

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុង ស៊ី​ផាន ប្រធាន​ពន្ធនាគារ​ខេត្តបន្ទា យមានជ័យ​ត្រូវបាន​មន្ត្រី​នៃ​ពន្ធនាគារ​ខេត្តបន្ទាយមានជ័យ បានដាក់​ពាក្យបណ្តឹង​ប្តឹង ទៅ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ស្នើសុំឲ្យ​ចុះ​អធិការកិច្ច​ស៊ើបអង្កេត ចំពោះ​ភាពមិនប្រក្រតី​របស់​មេ​ខ្លួន ។

ក្នុង​ពាក្យបណ្តឹង​នោះ ប្តឹង​ប្រ​សិន​បើ​មិន​ក្លែងក្លាយ​ទេ​ក្រៅពី​ចោទ​លោក​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុង ស៊ី​ផាន​ថាជាមនុស្ស​គ្មាន​សី​លធ​ម៍​ថ្នាក់ដឹកនាំ ជេរប្រមាថ ពុករលួយក៏បាន​បកអាក្រាត​ភាពមិនប្រក្រតី​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុង ស៊ី​ផាន ប្រធាន​ពន្ធនាគារ​ខេត្តបន្ទាយមានជ័យ ថា យក​គ្រួសារ​មក​នៅ​កន្លែងធ្វើការ និង​ចិញ្ចឹមសត្វ​ឆ្កែ​ជាច្រើន បង្ករ​ភាពកខ្វក់ និង​ពេលខ្លះ​បង្ករ​គ្រោះថ្នាក់ ខាំ​មន្ត្រី​ឲ្យ​របួស ហើយ​មន្ដ្រី​វ៉ៃ​ដើម្បី​ការពារ​ខ្លួន​ក៏​មិនបាន​។

​ប្រជុំ​មន្ត្រី ហាម​តាម​ការិយាល័យ មិន​ឲ្យ​គោរព​តាម​ការណែនាំ​របស់​អនុប្រធាន​ពន្ធនាគារ​ទ​ទួល​ផែន​។​

បក្សពួកនិយម គៀបសង្កត់​មន្ត្រី មិន​ឲ្យ​មានការ​តវ៉ា និង ពុករលួយ​ដូចជា ថវិការ​ធ្វើ​កំផែង​៣៥០​ម៉ែត្រ​លោក អ៊ុង ស៊ី​ផាន ធ្វើ​បានតែ​២០​ម៉ែត្រ ទៅ ៣០ ម៉ែត្រ គឺ​ទុកចោល​។​

​បំបែកបំបាក់​សាមគ្គីភាព​ផ្ទៃក្នុង អាង​អំណាច​មិន​គោរព​អ្នកណា​ក្រៅពី​ខ្លួន​។​

ដេលីខ្មែរមិនទាន់សុំការបំភ្លឺពីលោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុង ស៊ី​ផាន ប្រធាន​ពន្ធនាគារ​ខេត្តបន្ទាយមានជ័យ​ត្រូវបាន​មន្ត្រី​នៃ​ពន្ធនាគារ​ខេត្តបន្ទាយមានជ័យនៅឡើយទេនៅថ្ងៃទី២ខែមិថុនានេះពាក់ព័ន្ធមន្ត្រីខ្លួនបានដាក់​ពាក្យបណ្តឹង​ប្តឹង ទៅ​សម្តេច​ក្រឡាហោម ស ខេងនោះ។