ភ្នំពេញ៖ក្នុងសង្គ្រាមលោកទី២ និងមុនសង្គ្រាមលោកលេីកទី១, សង្គ្រាមរវាងចិន-ជប៉ុនមាន២លើកធំៗ ដែលក្នុងនោះ ជប៉ុនបានកាន់កាប់ឧបទ្វីបកូរ៉េ, កោះតៃវ៉ាន់, កោះប៉េងហ៊ូ(Penghu), ម៉ាន់ជូរី(Manchuria), ហឹបេ(HEBEI) សមុទ្ទលឿង និងបណ្តាញឧបទ្វីបលាវដុង។ល។ ក្នុងពេលសង្គ្រាមទាំង២លើក និងកំឡុងពេលដែលខ្លួនឈ្នះកាន់កាប់ ជប៉ុនបានកាប់សម្លាប់ ឆក់ប្លន់ និង ចាប់ស្ត្រីចិននិងកូរ៉េឲ្យកងទ័ពរំលោភយ៉ាងសាហាវព្រៃផ្សៃយង់ឃ្នងបំផុត។
យោងតាមបណ្ដាញសង្គមហ្វេសប៊ុកលោក សយ សុភាព ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១នេះ ។
ការឈឺចាប់នៅតែបន្ត ទោះជាជប៉ុនចាញ់សង្គ្រាម ក៏ដោយ មេទ័ពសំខាន់ៗនិងកងទ័ពដែលបានប្រព្រឹត្តិក្នុងកំឡុងសង្គ្រាម ពិសេសនៅចិននិងកូរ៉េ បានត្រូវថែរក្សាក្នុងព្រះវិហារយ៉ាស៊ូគូនី ទុកសម្រាប់គោរពបូជា ដែលគេសង្កេតឃើញយ៉ាងហោចណាស់ ក៏នាយករដ្ឋមន្ត្រីជប៉ុន២នាក់រួចមកហើយចូលទៅគោរពបូជា ដែលធ្វើឲ្យមានការតវ៉ាយ៉ាងខ្លាំងពីរដ្ឋាភិបាលចិននិងកូរ៉េ។
ការបន្តកាន់កាប់ប្រជុំកោះសេនកាគុតាំងពីឆ្នាំ១៩០៥ រហូតមកទល់នឹងបច្ចុប្បន្ន, ការដណ្តើមធ្វើជាបងធំសេដ្ឋកិច្ចនៅអាស៊ី, ការចូលរួមសម្ព័ន្ធភាពយោធាQUAD រួមទាំងការប្រកាសជាចំហរជួយតៃវ៉ាន់នៅពេលមានការវាយប្រហារពីចិន ធ្វើឲ្យចិនកាន់តែខឹងសម្បារ និងបានស្រែកគម្រាមជប៉ុន ដោយប្រើអាវុធបរិមណូម្តង១គ្រាប់ៗ លុះត្រាតែជប៉ុនយល់ព្រមចុះចាញ់។
ឧបមាថា បើសង្គ្រាមចិនផ្ទុះជាមួយតៃវ៉ាន់ ហើយជប៉ុនចូលទៅជួយមែន ឧបមាថាបើសង្គ្រាមរវាងចិន-ជប៉ុននឹងផ្ទុះកើតឡើងជាលើកទី៣មែន, តើពិតជាសង្គ្រាមស៊ីសាច់ហុតឈាម ទូទាត់គ្នារវាងចិន-ជប៉ុន២លេីកមុនបន្ថែមទៀតឬទេ?
តាមពិតរឿងសមុទ្ទចិនខាងត្បូង និងសមុទ្ទចិនខាងកើត បើតាមការវិភាគរបស់យើង ប្រហែលជាជប៉ុនភិតភ័យជាងគេ ពិសេសគឺសង្គ្រាមចិន~ជប៉ុនលេីកទី៣ក៏មិនដឹង!!!!
ដោយៈ បណ្ឌិត ហេង វ៉ាន់ដា សកលវិទ្យាធិការ វ៉ាន់ដាគណនេយ្យ