(រាជធានីភ្នំពេញ)៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.»នៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០២១នេះ បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី «បទល្មើសដែលកើតចេញពីគម្រោងលក់បែបពីរ៉ាមីដ»ក្រោមការឧបត្ថម្ភពី គណៈកម្មាធិការប្រកួតប្រជែង និងការពារអ្នកប្រើប្រាស់អូស្រ្តាលី-ACCC តាមរយៈប្រព័ន្ធបញ្ជូនរូបភាព និងសម្លេង (Zoom) ក្រោមអធិបតីភាព លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបា លទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប.។
វគ្គបណ្ដុះបណ្ដាលនេះ មានការចូលរួមពី លោក អគ្គនាយករង លោក ប្រធាននាយកដ្ឋាន លោក ប្រធានសាខា ក.ប.ប. រាជធានី-ខេត្ត និងសហការី។
គោលបំណងនៃវគ្គបណ្ដុះបណ្ដាលនេះ គឺផ្ដោតសំខាន់លើការពង្រឹងកិច្ចការពារអ្នកប្រើប្រាស់ ការផ្ដល់ជំនួយបច្ចេកទេសក្នុងការអនុវត្តច្បាប់ដល់មន្រ្តីជំនាញ និងផ្ដល់ការប្រឹក្សាលើលិខិតបទដ្ឋា នគតិយុត្តស្ថិតក្រោមច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់នៅកម្ពុជា ដោយមានគ្រូឧទ្ទេសនាមមកពីប្រទេសអូស្រ្តាលី ណូវែល ហ្សេ ឡង់ និងមន្រ្តីនៃអាជ្ញាធរប្រកួតប្រជែង និងអ្នកប្រើប្រាស់ប្រទេ សវៀតណាម។