ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អាល្លឺម៉ង់ និងបារាំង ច្រានចោលនូវសំណើរបស់សហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងការបញ្ជូននាវាចម្បាំងទៅជិតរុស្ស៊ី

 

លោកស្រីអធិការបតីរបស់ប្រទេសអាល្លឺម៉ង់ Angela Merkel និងសមភាគីនៅប្រទេសបារាំង បានប្រកាសច្រានចោលនូវសំណើរបស់សហរដ្ឋអាមេរិក ដែលស្នើរឲ្យអាល្លឺម៉ង់បញ្ជូនាវាចម្បាំងទៅកាន់ច្រាំងសមុទ្រ Kerch Strait ក្បែរតំបន់ Crimea ជិតប្រទេសរុស្ស៊ី នេះបើយោងតាមការចុះផ្សាយរបស់ RT ។

ការប្រកាសច្រានចោលសំណើរអាមេរិកពីលោកស្រីអធិការបតី Angela Merkel ត្រូវបានធ្វើឡើងក្រោយពីអនុប្រធានាធិបតីអាមេរិក លោក Mike Pence បានស្នើអាល្លឺម៉ង់អោយបញ្ជូននាវាចម្បាំងទៅជិតរុស្ស៊ី ដើម្បីដាក់សម្ពាធខាងយោធាលើរុស្ស៊ី ។

ក្នុងពេលដំណាលគ្នានោះដែរ ប្រទេសបារាំងក៏បានច្រានចោលសំណើររបស់អាមេរិកផងដែរ ដែលបានស្នើសុំបារាំងឲ្យបញ្ជូននាវាចម្បាំងទៅកាន់តំបន់សមុទ្រក្បែរប្រទេសរុស្ស៊ី ដើម្បីចូលរួមសមយុទ្ធយោធាជាមួយអាមេរិកនៅពេលខាងមុខ ៕