ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ចិនជំរុញឲ្យប៉ាគិស្ថាន និងឥណ្ឌា ជួបចរចាគ្នាដើម្បីបន្ធូរបន្ថយភាពតានតឹង

 

អនុរដ្ឋមន្ត្រីការបរទេសរបស់ប្រទេសចិន លោក Kong Xuanyou បានជំរុញឲ្យមេដឹកនាំរបស់ប្រទេសប៉ាគិស្ថាន ព្យាយាមបន្ធូរបន្ថយភាពតា នតឹងជាមួយប្រទេសឥណ្ឌា នៅតំបន់ កាស្មៀរ តាមរយៈការជួបចរចា ។

លោក Kong Xuanyou បានជំរុញបែបនេះ ក្នុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ ប្រទេសប៉ាគិស្ថាន និងបានជួបពិភាក្សាការងារជាមួយមេដឹកនាំប៉ាគិស្ថាន ដោយផ្តោតសំខាន់ លើទំនាក់ទំនងរវាងចិន និងប៉ាគិស្ថាន ។

សូមបញ្ជាក់ថា ក្នុងរយៈពេលជិតមួយខែកន្លងមកនេះ ប៉ាគិស្ថាន និងឥណ្ឌា បានប្រឈមមុខដាក់គ្នាខាងកងកម្លាំងយោធានៅតំបន់ កាស្មៀរ រហូតដល់ភាគីទាំងពីរបាន បាញ់ផ្លោងកាំភ្លើងធំដាក់គ្នាថែមទៀតផង ៕