ភ្នំពេញ ៖ ទីបំផុត គូរស្នេហ៍មួយគូរគិតមកទល់ពេលនេះ អ្នកទាំងពីរបានភ្ជាប់ទំនាក់ទំនងស្នេហា ផ្អែមល្ហែមជាមួយគ្នា មានរយៈពេលយូរឆ្នាំមកហើយ ទើបនឹងឈានដល់ថ្ងៃចូលរោងការនៅថ្ងៃសុក្រទី៨ ខែមិនាឆ្នាំ២០១៩ ចំថ្ងៃទិវាសិទ្ធនារីអន្តរជាតិ៨ មិនា ។ ហើយអ្នកទាំងពីរទទួលបាននៅចំណងដៃនូវទឹកប្រាក់ចំនួន៥ ពាន់ដុល្លារផងដែរ។
ប៉ុន្តែអ្វីដែលពួកគេទាំងពីចងចាំមិនភ្លេច ក្នុងជីវិតអាពាហ៍ពិពាហ៍នោះ គឺការយកចិត្តទុកដាក់ ពីថ្នាក់ដឹកនាំកំពូលរបស់ប្រទេសកម្ពុជា គឺសម្ដេចទាំងទ្វេរ ។ គូស្វាមីទាំងពីរ បានសម្ដែងក្ដីរីករាយ ឥតឧបមា រំភើបអរស្ទើរហោះ នៅពេលរំឭកដល់ការសណ្ដោសប្រណី របស់សម្ដេចទាំងពីរ ដែលបានចងដៃពួកគេ ចំនួន៥ពាន់ដុល្លារ មុនថ្ងៃមង្គលការមកដល់។
កញ្ញា កុល ដាវី បាននិយាយថា ពិតជារំភើបចិត្តខ្លាំងណាស់ រកអ្វីនិយាយប្រៀបផ្ទឹមពុំបានឡើយ លើកទី២ហើយដែលសម្តេចមីងលោកបានសួរនាំពីថ្ងៃរៀបមង្គលការរបស់ពួកខ្ញុំហើយពិតជាមហាកិត្តិយសដ៏ធំធេងណាស់ ដែលសម្តេចមីង និងសម្តេចពូ លោកទាំងពីរ បានចងដៃយើងខ្ញុំទាំងពីរ នាក់ក្នុងថ្ងៃអាពាហ៍ពិពាហ៍ចំនួន៥០០០ ដុល្លារអាមេរិក កាលពី ថ្ងៃ១៤ កុម្ភៈ ជាថ្ងៃបុណ្យទិវានៃក្តីស្រឡាញ់។
ដាវី បានបន្ថែមថា សូមថ្លែងអំណរ អរគុណ យ៉ាងជ្រាលជ្រៅបំផុត និងសូមគោរពជូនពរសម្តេចទាំងពីរ មានសុខភាពល្អ មាំមួន និង មានសុភមង្គលក្នុងក្រុមគ្រួសារ ជាម្លប់ដល់កូន កូនចៅ ជាពិសេស ដើម្បីដឹកនាំនាវាកម្ពុជា ឈានទៅរកភាពរីកចំរើន និងសុខសន្តិភាព ដោយក្តីគោរពដ៏ខ្ពង់ខ្ពស់ ពីយើងខ្ញុំទាំងពីរ។
បើតាមការឲ្យដឹងពីតារាស្រី កញ្ញា កុល ដាវី នាពេលកន្លងមក ពិធីមង្គលការរវាងនាង និងលោក សុខ រក្សា និងប្រព្រឹត្តិទៅ នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៩ ពោលគឺធ្វើឡើង ចំថ្ងៃទិវាសិទ្ធនារីអន្តរជាតិ ហើយភ្ញៀវដែលត្រូវបានអញ្ជើញ មានចំនួនជាង៥០តុ ដោយក្នុងនោះមានអ្នកសិល្បៈចំនួន២៥តុ គឺធ្វើឡើងនៅអគារ C មជ្ឍលកោះពេជ្រ៕