លោកស្រីអធិការបតីរបស់ប្រទេសអាល្លឺម៉ង់ Angela Merkel និងសមភាគីនៅប្រទេសបារាំង បានប្រកាសច្រានចោលនូវសំណើរបស់សហរដ្ឋអាមេរិក ដែលស្នើរឲ្យអាល្លឺម៉ង់បញ្ជូនាវាចម្បាំងទៅកាន់ច្រាំងសមុទ្រ Kerch Strait ក្បែរតំបន់ Crimea ជិតប្រទេសរុស្ស៊ី នេះបើយោងតាមការចុះផ្សាយរបស់ RT ។
ការប្រកាសច្រានចោលសំណើរអាមេរិកពីលោកស្រីអធិការបតី Angela Merkel ត្រូវបានធ្វើឡើងក្រោយពីអនុប្រធានាធិបតីអាមេរិក លោក Mike Pence បានស្នើអាល្លឺម៉ង់អោយបញ្ជូននាវាចម្បាំងទៅជិតរុស្ស៊ី ដើម្បីដាក់សម្ពាធខាងយោធាលើរុស្ស៊ី ។
ក្នុងពេលដំណាលគ្នានោះដែរ ប្រទេសបារាំងក៏បានច្រានចោលសំណើររបស់អាមេរិកផងដែរ ដែលបានស្នើសុំបារាំងឲ្យបញ្ជូននាវាចម្បាំងទៅកាន់តំបន់សមុទ្រក្បែរប្រទេសរុស្ស៊ី ដើម្បីចូលរួមសមយុទ្ធយោធាជាមួយអាមេរិកនៅពេលខាងមុខ ៕