លោកឧកញ៉ា ឆាយ សុធា ជាទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងសហការី នៅថ្ងៃទី ១៥ កញ្ញា ២០២១។នាំយកអំណោយរួមមានអង្ករ មី ត្រីខ និងថវិការមួយចំនួនមកចែកជូនប្រជាពលរដ្ឋដែលរងការខ្វះខាតនាសម័យកូវីដនេះ ចំនួន២ឃុំ ឃុំកំពង់គ្រែង និងឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត។
ពិធីចែកអំណោយនេះ ដោយមានការចូលរួមពីអភិបាលរងស្រុកទឹកឈូរួមជាមួយលោក លោកស្រីមេឃុំ តាមរយៈនៃការផ្តាំផ្ញើសួរសុខទុក្ខពីលោកឧកញ៉ា ឆាយ សុធា ដែលតែងតែគិតគូរបំរើផលប្រយោជន៍ដល់សង្គមជាតិទាំងមូល ជាមួយគ្នានេះលោកពូបានមានប្រសាសន៌ផ្តាំផ្ញើនូវវិធានការណ៍ ៣កុំ ៣ការពារ ដើម្បីចូលរួមទប់ស្កាត់វីរុសកូវីដ១៩ ។
លោកឧកញ៉ា ឆាយ សុធា តែងតែលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាយើងមិនបានបោះបង់ចោលបងប្អូនប្រជាពលរដ្ឋណានោះទេ ហើយតែងតែគិតគូរជួយ ទោះបីជាវិបតិ្តកូវីដ១៩ក៏ពិតមែន ។ លើសពីនេះ ថ្នាក់ដឹកនាំបានណែនាំឲ្យបងប្អូនមានការប្រុងប្រយ័ត្នជានិច្ច ដោយគោរពតាមការណែនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនូវគោលការណ៍បីកុំបីការពារជាដើម។