ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក​​បណ្ឌិត អ៊ិត សំហេង និងសហការីបានដឹកនាំសហការីប្រជុំពិភាក្សាជាមួយគណៈកម្មការទី៨ នៃព្រឹទ្ធសភាតាមរយៈប្រព័ន្ធវីដេអូអនឡាញ(Zoom) 

លោក​​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពី​​ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ បានដឹកនាំសហការីប្រជុំពិភាក្សាជាមួយគណៈកម្មការទី៨ នៃព្រឹទ្ធសភា តាមរយៈប្រព័ន្ធវីដេអូអនឡាញ(Zoom)  ដើម្បីការពារសេចក្តីព្រាងច្បាប់ « ស្តីពីវិសោធនកម្ម មាត្រា១២៣ មាត្រា១៣៨ មាត្រា១៦២ មាត្រា៣០០ មាត្រា៣៤៣ មាត្រា៣៥០ មាត្រា៣៦៣ និងមាត្រា​៣៦៧ នៃច្បាប់ស្តីពីការងារដែលត្រូវបានប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខ ជស/រកម/០៣៩៧/០១ ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ​១៩៩៧ »។
សេចក្តីព្រាងច្បាប់នេះ ត្រូវបានកិច្ចប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦ ធ្វើការអនុម័តទាំងស្រុង នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០​២១​រួចរាល់ហើយ។ បន្ទាប់មក រដ្ឋមន្ត្រី និងសហការីនឹងត្រូវចូលខ្លួនការពារសេចក្តីព្រាងច្បាប់នេះបន្តទៀត នៅក្នុងកិច្ចប្រជុំពេញអង្គព្រឹទ្ធសភា ដែលប្រព្រឹត្តទៅ នាពេលខាងមុខ។