កងកម្លាំងប្រជាធិបតេយ្យស៊ីរី ដោយមានការគាំទ្រពីសហរដ្ឋអាមេរិក បានឡោមព័ទ្ធ ទីជម្រកចុងក្រោយរបស់ក្រុមរដ្ឋអ៊ីស្លាម ISIS នៅតំបន់ភ្នំ Baghouz នៃប្រទេសស៊ីរី ក្នុងបំណង វាយកំទេចចលនាភេរវកម្មរបស់ក្រុមភេរវករ ។
នៅពេលនេះ មិនខុសគ្នាពីពេលមុនៗទេ ក្រុមភេរវករ បានចាប់ប្រជាពលរដ្ឋស្លូតត្រង់ ជាចំណាប់ខ្មាំង ដោយរារាំងមិនអោយប្រជាពលរដ្ឋរត់ភៀសខ្លួនចេញពីទីតាំងកាន់កាប់របស់ ខ្លួនទេ ហើយក្រុមភេរវករនេះ បានបាញ់សម្លាប់ប្រជាពលរដ្ឋណាមួយ ដែលហ៊ានរត់ចេញពី ទីតាំងរបស់ខ្លួន ។ក្រុម ISIS បានដាក់ពង្រាយខ្មាន់បំផ្ទុះគ្រាប់បែកអត្តឃាតប្រមាណជាង២០នាក់ អោយ គ្រប់គ្រងប្រជា ពលរដ្ឋស្លូតត្រង់ជាក្រុម ហើយខ្មាន់បំផ្ទុះគ្រាប់បែក អាចនឹងវាយប្រហារអត្តឃាតសម្លាប់ប្រជា ពលរដ្ឋទាំងក្រុម បើហ៊ានបះបោរប្រឆាំង ៕