កម្មវិធីវចនានុក្រមវេជ្ជសាស្ត្រ ជាកម្មវិធីដែលអាចស្វែងរកពាក្យបច្ចេកទេសវេជ្ជសាស្ត្រ (ពេទ្យ) ដោយមានការពន្យល់ជាភាសាខ្មែរ ច្បាស់ៗ ងាយយល់ សម្រាប់ប្រជាជនខ្មែរគ្រប់គ្នា ជាពិសេសសម្រាប់និស្សិតពេទ្យដែលត្រូវការបកប្រែ និងស្វែងយល់ពីឯកសារវេជ្ជសាស្ត្រផ្សេងៗ។
ថ្ងៃនេះ Sabay សូមណែនាំកម្មវិធីវចនានុក្រមវេជ្ជសាស្ត្រល្អៗចំនួន ៥ ដែលបង្កើតឡើងដោយអ្នកអភិវឌ្ឍន៍កម្មវិធីក្នុងស្រុក សម្រាប់និស្សិតពេទ្យឲ្យរៀនកាន់តែងាយស្រួលជាងមុន៖
តោះ! នៅចាំអីទៀត មានកម្មវិធីល្អហើយ អាចដោនឡូតបាននៅខាងក្រោមនេះ៖
សម្រាប់អ្នកប្រើ iOS
ANT Medical Dictionary ចុចទីនេះ បង្កើតដោយលោក សម កក្កដា នៃមជ្ឃមណ្ឌល ANT Training
Khmer Medical Dictionary ចុចទីនេះ បង្កើតដោយលោក ឈាន ផាណា អ្នកអភិវឌ្ឍន៍កម្មវិធីមួយរូប។
សម្រាប់អ្នកប្រើ Android
Khmer Medical Dictionary ចុចទីនេះ បង្កើតដោយលោក សុន វាសនា អ្នកអភិវឌ្ឍន៍កម្មវិធីមួយរូប
Khmer Medical Dictionary ចុចទីនេះ បង្កើតដោយក្រុមអ្នកអភិវឌ្ឍន៍កម្មវិធីមួយក្រុមឈ្មោះ Khmergroup
Khmer Medical Dictionary ចុចទីនេះ បង្កើតដោយលោក កុយ ទិត្យដារ៉ា អ្នកអភិវឌ្ឍន៍កម្មវិធីមួយរូប។
#កម្មវិធីវចនានុក្រមវេជ្ជសាស្ត្រ ទាំងអស់នេះ សុទ្ធតែជាកម្មវិធីដែលអាច៖
អាចប្រើប្រាស់បានដោយមិនចាំបាច់មានអ៊ីនធើណិត
មានមុខងារស្វែងរកពាក្យដែលអ្នកវាយបញ្ចូល
មានមុខងារកំណត់នូវពាក្យដែលអ្នកពេញចិត្ត
ប្រើប្រាស់ដោយឥតគិតថ្លៃ និងងាយស្រួលក្នុងការប្រើប្រាស់។
បញ្ជាក់ថា ទិន្នន័យក្នុងកម្មវិធីនេះមានមួយចំនួនត្រូវបានដកស្រង់ និងកែសម្រួលចេញពីឯកសារសំខាន់ៗមួយចំនួនដូចជា៖ វចនានុក្រមពេទ្យ អង់គ្លេស-ខ្មែរ(និពន្ធដោយ ហែម សារី) សៀវភៅ Medical Survival Khmer និងវិបសាយវចនានុក្រមវេជ្ជសាស្រ្តផ្សេងៗជាច្រើនផងដែរ៕